ចាប់ផ្តើមខែសកម្មភាពសម្រាប់សមភាពយេនឌ័រ និងការទប់ស្កាត់ ឆ្លើយតបទៅនឹងអំពើហិង្សាលើមូលដ្ឋានយេនឌ័រ

(VOVWORLD) - ពិធីនេះជាសកម្មភាពចាប់ផ្តើមសម្រាប់យុទ្ធនាការផ្សព្វផ្សាយកំពូលស្តីពីសមភាពយេនឌ័រឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ។
ចាប់ផ្តើមខែសកម្មភាពសម្រាប់សមភាពយេនឌ័រ និងការទប់ស្កាត់ ឆ្លើយតបទៅនឹងអំពើហិង្សាលើមូលដ្ឋានយេនឌ័រ - ảnh 1ទិដ្ឋភាពនៃពិធី (រូបថត៖ កាសែត Phap luat)

ពិធីចាប់ផ្តើមខែសកម្មភាពសម្រាប់សមភាពយេនឌ័រ និងការទប់ស្កាត់ ឆ្លើយតបចំពោះអំពើហិង្សាលើមូលដ្ឋានយេនឌ័រ ឆ្នាំ២០២២ ក្រោមប្រធានបទ "ធានាសន្តិសុខសង្គម ការផ្តល់សិទ្ធិអំណាច និងបង្កើតឱកាសសម្រាប់ស្ត្រី និងកុមារី" ក្នុងគោលបំណងសម្រេចបានសមភាពយេនឌ័រ និងការលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារី ដែលប្រព្រឹត្តទៅនាថ្ងៃទី ១២ ខែវិច្ឆិកា នៅទីក្រុង Vung Tau ខេត្ត Ba Ria - Vung Tau។ ព្រឹត្តិការណ៍នេះ ដោយក្រសួងការងារ-យុទ្ធជនពិការ និងសង្គមកិច្ច សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ba Ria - Vung Tau និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមរៀបចំឡើង។ ពិធីនេះជាសកម្មភាពចាប់ផ្តើមសម្រាប់យុទ្ធនាការផ្សព្វផ្សាយកំពូលស្តីពីសមភាពយេនឌ័រឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ។ ទន្ទឹមនឹងពិធីនេះ នឹងមានសកម្មភាពរាប់ពាន់ដែលធ្វើឡើងដោយផ្ទាល់ និងតាមអ៊ីនធឺណិតនៅទូទាំងប្រទេស។

អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកស្រី Nguyen Thi Ha បានស្នើឲ្យគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការប្រាស្រ័យទាក់ទង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់អង្គការ និងប្រជាជនអំពីសមភាពយេនឌ័រ; ប្តេជ្ញាចិត្តយ៉ាងសកម្ម និងធ្វើសកម្មភាពជាក់ស្តែង   ដើម្បីកសាងសង្គមស្មើភាពគ្នា គ្មានអំពើហិង្សា និងការរំលោភបំពានលើស្ត្រី និងកុមារ។

តាងនាមឱ្យបណ្តាអង្គការនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Elisa Fernandez ប្រធានតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងការពង្រឹងអំណាចស្ត្រី (UN Women) បានអះអាងថា អង្គការសហប្រជាជាតិនឹងបន្តគាំទ្រវៀតណាម ក្នុងការលើកកម្ពស់សមភាពយេនឌ័រ លុបបំបាត់ការរើសអើងនិងអំពើហិង្សា ផ្អែកលើយេនឌ័រ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ