ចាប់ផ្តើមសកម្មភាពជាផ្លូវការក្នុងក្របខ័ណ្ឌវេទិការទ្វីបអាស៊ី Bao


ចាប់ផ្តើមសកម្មភាពជាផ្លូវការក្នុងក្របខ័ណ្ឌវេទិការទ្វីបអាស៊ី Bao  - ảnh 1
ចាប់ផ្តើមសកម្មភាពជាផ្លូវការក្នុងក្របខ័ណ្ឌវេទិការទ្វីបអាស៊ី Bao (Image: VOV)

(VOVworld) – នាថ្ងៃទី ២៦ មិនា វេទិការទ្វីបអាស៊ី Bao បានចាប់ផ្តើមបណ្ដាសម័យ ពិភាក្សាក្នុងក្រខ័ណ្ឌសកម្មភាពជាផ្លូវការនៃព្រឹតិ្តការណ៍នេះ។ ដោយមានប្រធានបទ “អនាគតថ្មីរបស់ទ្វីបអាស៊ី៖ ឆ្ពោះទៅសហគមន៍រួមវេសនា” ក្រៅពីពិធីបើកដែលនឹង
ត្រូវ បានរៀបចំឡើង នាថ្ងៃទី ២៨ មិនា ខាងមុខ វេទិការឆ្នាំនេះមានសម័យប្រជុំពេញ
អង្គរ ចំនួន ២ និងសម័យពិភាក្សាតាមក្រុមៗចំនួន ៧៧ សំដៅផ្លាស់ប្តូរមិតិអំពីខ្លឹម
សារស្នូល ចំនួន ៦ គឺ៖ ម៉ាក្រូសេដ្ឋកិច្ចកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការផ្ទេប្តូររបរ
ផលិតកម្ម ការច្នៃប្រឌិតបច្ចេកទេសសន្តិសុខនយោបាយនិងសុខុមាលភាពសង្គម។
ទោះបីជា ទ្រង់ទ្រាយពិភាក្សាគឺទូលាយក្តី ប៉ុន្តែ បញ្ហាដែលទាក់ទាញការយកចិត្ត
ទុកដាក់របស់សាធារណៈមតិនៅវេទិការលើកនេះគឺការគាំទ្ររបស់ប្រទេសនានា
ចំពោះការផ្តើមគំនិត “ធនាគារវិនិយោគចូលក្នុងហេដ្ឋារចនាសម្ព័ន្ធទ្វីបអាស៊ី” និងការផ្តើមគំនិតផ្សារភ្ជាប់ក្នុង ទំបន់របស់ចិន។ វេទិការលើកនេះនឹងចាប់ផ្តើមជា
ផ្លូវការ “ឆ្នាំសហប្រតិបត្តិការសមុទ្រ រវាងចិននិងអាស៊ាន” ដោយមានគោដៅ
បង្កើតបរិយាកាសសន្តិភាពនិងស្ថាបនាដោះស្រាយការខ្វែងគំនិតបង្កើនចំណះ
ដឹងរួមនិងជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើតនិងសមុទ្រឥណ្ឌា។

តាមសេចក្តីថ្លែងការណ៍នៃគណៈចាត់តាំងថា៖ ប្រធានរដ្ឋចិន លោក Xi Jinping និងប្រមុខរដ្ឋរដ្ឋាភិបាលចំនួន ៦ រូបនឹងចូលរួមពិធីបើកវេទិការលើកនេះ។ ក្រៅ
ទីនោះ មានរដ្ឋមន្ត្រី ចំនួន ៨០ រូប និងតំណាងអង្គការអាជីវកម្មជួរមុខលើពិភព
លោកចំនួន ៦០ រូប តំណាង ចំនួន ១៧០០ នាក់នឹងចូលរួមព្រឹត្តិការណ៍នេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ