ចលនា “បុណ្យតេតមនុស្សធម៌” ឆ្នាំ ២០២៣ វៃអង្គាសទឹកប្រាក់ជាង ១ ១៧៥ ពាន់លាន​ដុង ជួយឧបត្ថម្ភជនក្រីក្រ

(VOVWORLD) - ចលនា “បុណ្យតេតមនុស្សធម៌” ជាមួយសញ្ញាសម្គាល់នានា បានរួមចំណែករីកសុះសាយស្មារតីមនុស្សធម៌យ៉ាងទូលំទូលាយ បង្កើតបរិយាកាសសប្បាយរីករាយ។
ចលនា “បុណ្យតេតមនុស្សធម៌” ឆ្នាំ ២០២៣ វៃអង្គាសទឹកប្រាក់ជាង ១ ១៧៥ ពាន់លាន​ដុង ជួយឧបត្ថម្ភជនក្រីក្រ - ảnh 1ចលនា “បុណ្យតេតមនុស្សធម៌” ឆ្នាំ ២០២៣ (រូបថត៖ VNA)

 

តាមរយៈចលនា “បុណ្យតេតមនុស្សធម៌” ឆ្នាំ ២០២៣ សមាគមកាកបាទក្រហមវៀតណាមគ្រប់លំដាប់ថ្នាក់បានរៃអង្គាសទឹកប្រាក់ជាង ១ ១៧៥ ពាន់លានដុង (ជិត ៥០ លានដុល្លារអាមេរិក) ជួយឧបត្ថម្ភដល់ជនក្រីក្រ និងមនុស្ស ដែលមានស្ថានភាពរស់នៅលំបាកជាង ២,៦ លានលើកនាក់។ នេះគឺជាព័ត៌មានដែលបាននាំចេញនៅក្នុងសន្និសីទបូកសរុបចលនា “បុណ្យតេតមនុស្សធម៌” ឆ្នាំ ២០២៣ ដែលត្រូវបានមជ្ឈិមសមាគមន៍កាកបាទក្រហមវៀតណាមរៀបចំឡើងនារសៀលថ្ងៃទី ២៤ កុម្ភៈកន្លងទៅ។

អញ្ជើញថ្លែងនៅក្នុងសន្នសីទនេះ ប្រធានសមាគមកាកបាទក្រហមវៀតណាមលោកស្រី Bui Thi Hoa បានសង្កត់ធ្ងន់ថា៖ ចលនា “បុណ្យតេតមនុស្សធម៌” ជាមួយសញ្ញាសម្គាល់នានា បានរួមចំណែករីកសុះសាយស្មារតីមនុស្សធម៌យ៉ាងទូលំទូលាយ បង្កើតបរិយាកាសសប្បាយរីករាយ មិនត្រឹមតែសម្រាប់អ្នកទទួលផលប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តដល់កម្មាភិបាល សមាជិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមនិយាយដោយឡែក និងប្រជាពលរដ្ឋដែលចូលរួមសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌និយាយរួមទៀតផង។ លោកស្រីបានស្នើឲ្យសមាគមនៅគ្រប់កម្រិតបន្តផ្សព្វផ្សាយយ៉ាងខ្លាំងក្លា អំពីគោលដៅ អត្ថន័យ និងតម្រូវការនៃចលនា “បុណ្យតេតមនុស្សធម៌” សំដៅផ្លាស់ប្តូរការយល់ដឹងរបស់សហគមន៍ និងម្ចាស់ជំនួយជាបណ្តើរៗអំពីការរួមវិភាគទានធនធាន បង្ហាញពីទំនួលខុសត្រូវសង្គមចំពោះសហគមន៍ និងរបៀបរៀបចំសកម្មភាពជួយឧបត្ថម្ភដល់អ្នកទទួលផលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ