ចលនាជំរុញការសិក្សាត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅតាមខេត្តនិងក្រុងជាច្រើនទូទាំងប្រទេស

(VOVWORLD) -  នារសៀលថ្ងៃទី ១២ ខែសីហា អនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក Nguyen Huu Do បានអញ្ជើញមានវត្តមាននៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ដើម្បីទទួលនិងអបអរសាទរដល់គណៈ ប្រតិភូនិស្សិតវៀតណាម ដែលវិលត្រឡប់មកពីការប្រកួត Olympic ព័ត៌មានវិទ្យាអន្តរជាតិ ២០១៩។

ចលនាជំរុញការសិក្សាត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅតាមខេត្តនិងក្រុងជាច្រើនទូទាំងប្រទេស - ảnh 1អនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលលោក Nguyen Huu Do៖  ចលនាជំរុញការសិក្សាត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅតាមខេត្តនិងក្រុងជាច្រើនទូទាំងប្រទេស

គណៈប្រតិភូវៀតណាមដែលចូលរួមការប្រកួត Olympic ព័ត៌មានវិទ្យាអន្តរជាតិឆ្នាំ ២០១៩ ទទួលបានមេដាយមាស ២ គ្រឿង, មេដាយប្រាក់ ១ គ្រឿង និងមេដាយ សំរិទ្ធ ១គ្រឿង។ ក្នុងរដូវកាល Olympic ថ្នាក់តំបន់និងអន្តរជាតិឆ្នាំ ២០១៩ នេះ គណៈប្រតិភូវៀតណាមមានបេក្ខជនចូលរួមប្រកួតចំនួន ៣៨ នាក់ ហើយទាំង ៣៨ នាក់នេះសុទ្ធ តែទទួលបានរង្វាន់ ក្នុងនោះ មេដាយមាសចំនួន ៩ គ្រឿង, មេដាយប្រាក់ចំនួន ១៩ គ្រឿងនិងមេដាយសំរិទ្ធចំនួន ៩ គ្រឿង។ លទ្ធផលទាំងនេះ បន្តអះអាងពីគុណភាពនៃការអប់រំនិងឋានៈរបស់សិស្សវិទ្យាល័យវៀតណាមក្នុងឆាកបញ្ញាអន្តរជាតិ។

សមិទ្ធិផលដែលបេក្ខជនជានិស្សិតវៀតណាម ទាំង ៤  នាក់ សុទ្ធតែបានឈ្នះមេដាយក្នុងព្រឹត្តិការណ៍ Olympic ព័ត៌មានវិទ្យាអន្តរជាតិ ដែលបានបញ្ចប់រដូវកាលកីឡា Olympic ក្នុងតំបន់និងអន្តរជាតិ និងបញ្ជាក់ពីជោគជ័យរបស់និស្សិតវៀតណាមផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ