ឆ្នាំ APEC ២០១៧-ឱកាសមាសសម្រាប់អង្គភាពអាជីវកម្មវៀតណាម

ឆ្នាំ APEC ២០១៧-ឱកាសមាសសម្រាប់អង្គភាពអាជីវកម្មវៀតណាម - ảnh 1
សន្និសីទស្តីពីសកម្មភាពរបស់សហគ្រាសក្នុងឆ្នាំ APEC វៀតណាម២០១៧
 (រូបថតៈ Minh Quyết - TTXVN)

(VOVworld)-ឆ្នាំ APEC ២០១៧ ជាឱកាសមាសសម្រាប់អង្គភាពអាជីវកម្មចូលរួម
យ៉ាងជ្រៅថែមទៀតទៅក្នុងរាល់កិច្ចសហប្រតិបត្តិការនិងទទួលផលពីកម្មវិធីកាតធ្វើ
 ដំណើរទៅវិញទៅមករបស់អាជីវករ (ABTC)ជាគំនិតច្នៃប្រឌិតរបស់បណ្តាប្រទេសជា
 សមាជិក APEC ។​នោះជាការអះអាងរបស់ជំនាញការនៅក្នុង “សន្និសីទអង្គភាព
អាជីវកម្ម Da Nang ជាមួយនឹងឆ្នាំ APEC វៀតណាម ២០១៧ ដោយគណៈកម្មាធិ​ការ
ប្រជាជនទីក្រុង Da Nang រួមសហការជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្ម
 វៀតណាម (VCCI) គណៈលេខាធិការជាតិ APEC វៀតណាមរៀបចំឡើងនាព្រឹកថ្ងៃ
 ទី១មេសា។ លោក Vu Tien Loc ប្រធាន VCCI បានចាត់ទុកថា៖

        “នេះជាពេលវេលាសម្រាប់ស្ថាបនិកខឿនសេដ្ឋកិច្ចពិភពលោកនិងខឿនសេដ្ឋ
 កិច្ច APEC និងមហាសេដ្ឋីជួរមុខ មានវត្តមាននៅវៀតណាម។ ក្នុងបរិយាកាសនោះ
  ពួកគេនឹងពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចសកលលោក ការធ្វើសមាហរណកម្មនិងការ
អភិវឌ្ឍន៍និរន្តភាព។ សហគ្រាសវៀតណាមចូលរួមសកម្មភាពនេះ នឹងមានឱកាស
 ក្តាប់ជាប់និន្នាការនៃខឿនសេដ្ឋកិច្ចសកលលោក។​ប្រការសំខាន់គឺការតភ្ជាប់និងឱ
កាសសម្រាប់យើងតភ្ជាប់ជាមួយអង្គភាពអាជីវកម្មជួយមុខផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ