ឆ្នាំ ២០១៩៖ ពលករទៅធ្វើការនៅក្រៅប្រទេសបន្តកើនឡើងកាន់តែខ្ពស់

(VOVWORLD) - យោងតាមនាយកដ្ឋានគ្រប់គ្រងពលករក្រៅប្រទេស (ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច) ចំនួនពលករវៀតណាមដែលទៅធ្វើការនៅក្រៅប្រទេសនាឆ្នាំ ២០១៩ មានជិត ១៥ ម៉ឺននាក់ ដែលសម្រេចបានជិត ១២៣% នៃផែនការឆ្នាំនិងស្មើ ១០៣,២% ក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០១៨។
ឆ្នាំ ២០១៩៖ ពលករទៅធ្វើការនៅក្រៅប្រទេសបន្តកើនឡើងកាន់តែខ្ពស់ - ảnh 1 ឆ្នាំ ២០១៩៖ ពលករទៅធ្វើការនៅក្រៅប្រទេសបន្តកើនឡើងកាន់តែខ្ពស់ (រូបថត៖ TTXVN)

ក្នុងនោះ ទីផ្សារជប៉ុនទទួលបានកម្មករច្រើនជាងគេដែលមានពលករជាង ៨ ម៉ឺននាក់។ បន្ទាប់មកគឺទីផ្សារតៃវ៉ាន់ (ចិន) ដោយមានពលករវៀតណាមជាង ៥៤ ម៉ឺននាក់ និងប្រទេសកូរ៉េខាងត្បូងមានកម្មករជាង ៧០០០ នាក់ ជាដើម។ ហេតុដូច្នេះឆ្នាំ ២០១៩ ជាឆ្នាំទី ៥ ជាប់ៗគ្នាដែលចំនួនពលករវៀតណាម ទៅធ្វើការនៅក្រៅប្រទេសសម្រេចបានតួរលេខជាង ១២ ម៉ឺននាក់ / ឆ្នាំ ដែលបង្កើនចំនួនពលករ    វៀតណាមកំពុងធ្វើការនៅក្រៅប្រទេសឡើងដល់ ៦៥០.០០០ នាក់នៅឯបរទេសនិងតំបន់ជាង ៤០ ដោយមានវិស័យនិងមុខរបរផ្សេងៗគ្នាជាង ៣០ ក្រុមនាពេលបច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ