ឆ្នាំ ២០២០ ខេត្ត Quang Ngai ខិតខំប្រឹងប្រែងទទួលបានភ្ញៀវទេសចរជាង ១,២ លាននាក់

(VOVWORLD) - នាឆ្នាំ ២០១៩ វិស័យទេសចរណ៍ខេត្ត Quang Ngai បានទទួលភ្ញៀវទេសចរជាង ១,១៤ លាននាក់ ដោយមានទឹកប្រាក់ចំណូលសម្រេចបាន ១.១០០ ពាន់លានដុង ដែលកើនឡើង ១៤% បើប្រៀបធៀបនឹងឆ្នាំ ២០១៨។
ឆ្នាំ ២០២០ ខេត្ត Quang Ngai ខិតខំប្រឹងប្រែងទទួលបានភ្ញៀវទេសចរជាង ១,២ លាននាក់ - ảnh 1 ឆ្នាំ ២០២០ ខេត្ត Quang Ngai ខិតខំប្រឹងប្រែងទទួលបានភ្ញៀវទេសចរជាង ១,២ លាននាក់ (រូបថត៖ vov.vn)

ក្នុងឆ្នាំ ២០២០ ខេត្ត Quang Ngai នឹងខិតខំប្រឹងប្រែងទទួលបានភ្ញៀវទេសចរណ៍ជាង ១ លាន ២២ ម៉ឺននាក់ ដោយមានទឹកប្រាក់ចំណូលសម្រេចបាន ១.២០០ ពាន់លាននាក់។ លោកស្រី Huynh Thi Phuong Hoa នាយិការរងមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Quang Ngai បានមានប្រសាសន៍ថា៖

“ខេត្ត Quang Ngai មានធនធានភូគព្ភសាស្ដ្រយ៉ាងសម្បូរបែបនិងមានលក្ខណៈពិសេសៗរបស់ខេត្ត Quang Ngai ។ ដោយផ្អែកលើប្រភពធនធានទាំងនេះ  នាបច្ចុប្បន្នខេត្ត Quang Ngai កំពុងអនុវត្តបែបបទនិងឯកសារនានា ដើម្បីទទួលស្គាល់ជាឧទ្យានភូគម្ភសាស្ត្រសកលលោក (Global Geopark) សម្រាប់ស្រុកកោះ Ly Son និងតំបន់ជុំវិញ រួមមានឃុំមួយចំនួននៃស្រុក Binh Son ទីក្រុង Quang Ngai និងអាចពង្រីកបន្ថែមជាច្រើនទៀតផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ