ឆ្នាំទេសចរណ៍ជាតិ២០១៦បានប្រារព្ធជាផ្លូវការនៅខេត្ត Kien Giang

(VOVworld)-នាយប់ថ្ងៃទី១០មេសា នៅទីរួមស្រុក Duong Dong ស្រុក Phu Quoc
ខេត្ត​ Kien Giang ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានរួមសហការជាមួយ គណៈកម្មាធិការប្រជាជនខេត្ត Kien Giang រៀបចំពិធីបើកជាផ្លូវការឆ្នាំទេសចរ
ណ៍ជាតិ២០១៦-Phu Quoc-វាលសណ្តរទន្លេ Cuu Long  ដោយប្រធានបទ “ស្វែង​រកទឹកដីភាគខាងត្បូង”។

ឆ្នាំទេសចរណ៍ជាតិ២០១៦បានប្រារព្ធជាផ្លូវការនៅខេត្ត Kien Giang - ảnh 1
ទិដ្ខភាពនៃពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៦ (TTXVN)

        ថ្លែងមតិនៅក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Vu Duc Dam បានសង្កត់ធ្ងន់ថា ឆ្នាំទេសចរណ៍ជាតិ២០១៦នេះ ជាព្រឹត្តិការណ៍វប្ប
ធម៌ សេដ្ឋកិច្ច សង្គមដោយឆ្ពោះទៅគោលដៅផ្សព្វផ្សាយនិងបង្កើនការទាក់ទាញ
វិនិយោគ ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិស្គាល់ដល់ទឹកដីខេត្ត Kien Giang និយាយដោយឡែកនិងវាលសណ្តរទន្លេ Cuu Long និយាយរួម។ លោក Vu Duc
Dam បានលើកច្បាស់ថា៖

“ត្រូវរៀនពីជោគជ័យរបស់ប្រទេសដទៃដែលប្រជាជនវៀតណាមម្នាក់ៗក៍អាចធ្វើ
បានដែរ ពោលគឺធ្វើឲ្យបានល្អនូវប្រការពីរ គ្រាន់តែប្រការពីរប៉ុណ្ណោះនឹងធ្វើឲ្យភ្ញៀវ
ទេសចរគ្រប់ រូបមានការពេញចិត្ត។​នោះគឺភាពស្អាតបាតនិងអាកប្បករិយា។ នៅ
គ្រប់ទីកន្លែង ហើយគ្រប់អ្វីៗទាំងអស់គឺត្រូវស្អាតបាត។ គ្រប់ពាក្យសម្តី កាយវិការ ស្នាមញញឹមទាំងអស់នេះ ត្រូវបង្ហាញបាននូវការរួសរាយរាក់ទាក់និងគោរពចំពោះ
ភ្ញៀវអស់ពីចិត្ត”។

        កម្មវិធីសិល្បៈបង្ហាញពីទឹកដីវាលសណ្តទន្លេ Cuu Long កំពុងអភិវឌ្ឍន៍ទៅ មុខក៏បានប្រព្រឹត្តទៅក្នុងឱកាសនេះដែរ។ ការបាញ់កាំជ្រួចអំណរសាទរបានបិទ
បញ្ចប់ពិធីបើក “ឆ្នាំទេសចរ ណ៍ជាតិ២០១៦-Phu Quoc-វាលសណ្តរទន្លេ Cuu
Long”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ