ឆ្នាំបារាំងវៀតណាម-របត់១លើកំណាត់ផ្លូវ៤០ឆ្នាំបង្កើតទំនាក់ទំនងការទូត

Vovworld-សកម្មភាពរៀបចំដោយវៀតណាមនិងបារាំងក្នុងឱកាសរំលឹក
ខួបលើកទី៤០នៃទិវា បង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២នឹង
ចាប់ផ្តើមនាខែមេសាឆ្នាំ២០១៣នៅវៀតណាមនិងពាក់កណ្តាលឆ្នាំ២០១៤
នៅបារាំង។ ឆ្នាំបារាំងវៀតណាមនឹងបានគូសសម្គាល់ដោយព្រិត្តិការណ៍
វប្បធម៏ យោធា អប់រំ​ទេសចរណ៍។ល។ក្នុងពិធីជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកសារព័ត៏មានស្តីពីព្រិត្តិការណ៍នេះ
នាព្រឹកថ្ងៃទី១៩មីនានៅទីក្រុងហាណូយ​ឯកអគ្គរដ្ឋទូតបារាំងប្រចាំវៀតណាម​
លោក​ Jean Noel Poirier ​អោយដឹងថា៖ព្រិត្តិការលេចធ្លោបំផុតក្នុងឆ្នាំនេះ
គឺជាវេទិការអង្គភាពអាជីវកម្មបារាំងវៀតណាមនៅទីក្រុងហូជីមិញពីថ្ងៃទី៧
ដល់ទី៩មេសាខាងមុខុ។ លោក​ Jean Noel Poirierគូបញ្ជាក់ថា៖
 “ អង្គភាពអាជីវកម្មបារាំងប្រមាណ៣០០អង្គភាពកំពុងវិនិយោគលើច្រើន
វិស័យនៅវៀតណាម។ប៉ុន្តែយើងខ្ញុំនៅមានបំណងពង្រីកកិច្ចសហប្រតិ
បត្តិការជាមួយវៀតណាមថែមទៀត។ក្នុងឆ្នាំបារាំងនៅវៀតណាម សកម្មភាព
សេដ្ឋកិច្ចចំនួន​៤០ នឹងបានធ្ចើឡើងសំដៅពង្រីកបណ្តាឧត្តមភាពនៃភាគីទាំង២
លើគ្រប់វិស័យ    “៕


ប្រតិកម្មទៅវិញ

ផ្សេងៗ