ឆ្នាំ២០១៨ វៀតណាមអាចនាំចេញអង្ករចំនួន៦,៥លានតោន

(VOVWORLD) -យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមថា តាំងពីដើមឆ្នាំរហូតមក ដល់ពេលនេះ វៀតណាមនាំចេញបានអង្ករចំនួន៨៦១ពាន់តោន កើន១៧%អំពីបរិមាណ និង៣៤%អំពីតម្លៃបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។

តាមគម្រោង ក្នុងឆ្នាំ ២០១៨នេះ វៀតណាមអាចនាំចេញអង្កចំនួន៦,៥លានតោន។ ដើម្បីបើកទូលាយទីផ្សារនាំ ចេញអង្ករ លោក Luu Duc Khai អនុប្រធានគណៈកម្មការគោលនយោបាយសេវាកម្មសាធារណ នៃវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមបានចាត់ទុកថា៖

“ត្រូវបង្កើតខ្សែសង្វាក់តម្លៃ ក្នុងនោះ តួនាទីដឹកនាំជាក្បាលម៉ាស៊ីមរបស់សហគ្រាសគឺ សំខាន់ណាស់។ ព្រោះថា កសិករម្នាក់មិនអាចទាក់ទងផ្ទាល់ជាមួយទីផ្សារបានឡើយ។ ក្នុងពេលនោះ សហគ្រាសគេមានប្រៀបខ្លាំងអំពីការប្រមូលទុនវិទ្យាសាស្ត្របច្ចេក វិទ្យា សំខាន់គឺការស្វែងរកទីផ្សារ។ ការរៀបចំផលិតកម្មនិងចងសម្ព័ន្ធជាមួយប្រជា កសិករគឺសំខាន់ណាស់។ ក្រៅពីចែករំលែកអំពីផលប្រយោជន៍ក៏គប្បីចែករំលែកអំពី ហានិភ័យផងដែរ។ ប្រសិនបើទាំងសហគ្រាសនិងប្រជាជានសុទ្ធតែមានទិសដៅ ដូច្នេះគឹប្រកបដោយនិរន្តរភាពជាង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ