ឆ្នាំ២០២០ ខេត្ត Hau Giang មានសេដ្ឋកិច្ចអភិវឌ្ឍនាំមុខគេនៅតំបន់ដីសណ្ដទន្លេ Cuu Long

(VOVWORLD) - ល្បឿនកំណើនសេដ្ឋកិច្ចរបស់ខេត្តសម្រេចបានជាង៤,៥% ឈរចំណាត់ថ្នាក់ទី២ លើទូទាំងប្រទេសនិងថ្នាក់ទី១នៅតំបន់ដីសណ្ដទន្លេ Cuu Long។
ឆ្នាំ២០២០ ខេត្ត Hau Giang មានសេដ្ឋកិច្ចអភិវឌ្ឍនាំមុខគេនៅតំបន់ដីសណ្ដទន្លេ Cuu Long - ảnh 1ទិដ្ឋភាពទូទៅនៃជំនួបធ្វើការ។ (រូបថត៖ VOV)

នារសៀលថ្ងៃទី៣ មករា នៅខេត្ត Hau Giang ក្រុមការងារនៃគណៈ កម្មាធិការគ្រប់គ្រងដើមទុនរបស់រដ្ឋនៅសហគ្រាស បានជួបធ្វើការជាមួយ ថ្នាក់ដឹកនាំបណ្ដាខេត្ត ក្រុងនៅតំបន់ដីសណ្ដទន្លេ Cuu Long។

        ក្នុងឆ្នាំ២០២០ ខេត្ត Hau Giang បានសម្រេចនិងហួសផែនការ នូវគោលដៅអភិវឌ្ឍផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ការពារជាតិ សន្តិសុខនិងកិច្ច ការបរទេស ចំនួន១៨លើចំណោមគោលដៅសរុបទាំង១៩។ ល្បឿន កំណើនសេដ្ឋកិច្ចរបស់ខេត្តសម្រេចបានជាង៤,៥% ឈរចំណាត់ថ្នាក់ទី២ លើទូទាំងប្រទេសនិងថ្នាក់ទី១នៅតំបន់ដីសណ្ដទន្លេ Cuu Long។ ការងារកែ ទម្រង់រដ្ឋបាល កែលម្អបរិយាកាសវិនិយោគ-ធ្វើអាជីវកម្ម ត្រូវបានអាជ្ញាធរ ខេត្តបញ្ជាដឹកនាំយ៉ាងយកចិត្តទុកដាក់ ហើយសម្រេចបានលទ្ធផលលេចធ្លោ ជាច្រើន។ ខេត្តក៏កំពុងជំរុញការកសាងអាជ្ញាធរអេឡិចត្រូនិក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ