ជោគជ័យនីមួយៗរបស់វៀតណាមក្នុងឆ្នាំ២០១៨សុទ្ធតែមានការចូលរួមចំណែក របស់បណ្ដាឯកអគ្គរដ្ឋទូត ភារធារី និងប្រធានតំណាងនៃអង្គការអន្តរជាតិ

(VOVWORLD) - នាយប់ថ្ងៃទី២៣ ខែមករា នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀត ណាមបានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ រៀបចំ ជំនួបជាមួយបណ្ដាឯកអគ្គរដ្ឋទូត ភារធារីនិងប្រធានតំណាងនៃអង្គការអន្តរជាតិ ប្រចាំនៅទីក្រុងហាណូយ។
ជោគជ័យនីមួយៗរបស់វៀតណាមក្នុងឆ្នាំ២០១៨សុទ្ធតែមានការចូលរួមចំណែក របស់បណ្ដាឯកអគ្គរដ្ឋទូត ភារធារី និងប្រធានតំណាងនៃអង្គការអន្តរជាតិ - ảnh 1ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh៖ " ជោគជ័យនីមួយៗ របស់វៀតណាមក្នុងឆ្នាំ២០១៨សុទ្ធតែមានការចូលរួម ការរួមវិភាគទាននិងវត្តមាន របស់បណ្ដាឯកអគ្គរដ្ឋទូត ភារធារីនិងប្រធានតំណាងនៃអង្គការអន្តរជាតិនានា" (រូបថត៖ TTXVN)

  អញ្ជើញថ្លែងនៅជំនួបនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានលើកត្រដែតរាល់សមិទ្ធផលដែលវៀតណាមសម្រេចបាន ក្នុងឆ្នាំ២០១៨។ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០១៩ វៀត ណាមនឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចការបរទេសអោយកាន់តែស៊ីជំរៅ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងជំរុញបន្ថែមទៀតការធ្វើសមាហរណកម្មអន្តរ ជាតិ ជាពិសេសគឺការចូលរួមយ៉ាងខ្លាំងក្លាក្នុងការតភ្ជាប់ខាងសេដ្ឋកិច្ចនានា ក៏ដូច ជាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបានចុះហត្ថលេខា សំដៅនាំមកនូវកាលានុវត្តភាពធំៗសម្រាប់កិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាង វៀតណាមជាមួយបណ្ដា ប្រទេសផងដែរ។

        ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ក៏បានថ្លែង អំណរគុណចំពោះការរួមវិភាគទានយ៉ាងសកម្មរបស់បណ្ដាឯកអគ្គរដ្ឋទូត ភារធារី និងប្រធានតំណាងអង្គការអន្តរជាតិ ទៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្ត ភាពនិងកិច្ចសហប្រតិបតិ្តការរវាងវៀតណាមជាមួយបណ្ដាប្រទេសនិងអង្គការ អន្តរជាតិផ្សេងៗ។ លោក Pham Binh Minh បានអះអាងថា ជោគជ័យនីមួយៗ របស់វៀតណាមក្នុងឆ្នាំ២០១៨សុទ្ធតែមានការចូលរួម ការរួមវិភាគទាននិងវត្តមាន របស់បណ្ដាឯកអគ្គរដ្ឋទូត ភារធារីនិងប្រធានតំណាងនៃអង្គការអន្តរជាតិនានា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ