ជំងឺ Covid-19៖ ក្រសួងការបរទេសវៀតណាមបានជូនព័ត៌មានស្ដីពីប្រវត្តិសាស្ត្រ ធ្វើដំណើរនិងអាស័យដ្ឋានស្នាក់នៅរបស់អ្នកជំងឺទី១៧

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាន អះអាងថា វៀតណាមនឹងបន្តចែករំលែកព័ត៌មានយ៉ាងញឹកញាប់ ហើយសហការ ជាមួយប្រទេស អង្គការអន្តរជាតិនិងដៃគូពាក់ព័ន្ធនានាក្នុងការងារបង្ការទប់ស្កាត់ ជំងឺ Covid-19៕

នាថ្ងៃទី៧មីនាឆ្នាំ២០២០ ពាក់ព័ន្ធដល់ករណីអ្នកជំងឺស្ត្រី Covid-19 ដែល ទើបតែត្រូវបានរកឃើញ នៅរដ្ឋធានីហាណូយ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា ពាក់ព័ន្ធដល់ករណីស្ត្រីម្នាក់ ដែលត្រូវបានរកឃើញមានផ្ទុកវីរុស SARS-CoV-2 នៅទីក្រុងហាណូយកាលពីថ្ងៃ ទី៦មីនា ក្រោយពីដំណើរទេសចរណ៍នៅប្រទេសអឺរ៉ុបមួយចំនួននោះ ក្រសួងការ បរទេសវៀតណាមបានជូនព័ត៌មានដល់ស្ថានទូតបារាំង អ៊ីតាលីនិងអង់គ្លេ សប្រចាំទីក្រុងហាណូយ ហើយបញ្ជាដឹកនាំស្ថានទូតវៀតណាមប្រចាំទីក្រុង ប៉ារីស ឡុងដ៍ និងរ៉ូម ឲ្យទាក់ទងប្រាស្រ័យជាមួយសមត្ថកិច្ចនៅប្រទេសសាម៉ី ដើម្បីជូនដំណឹងពីប្រវត្តិសាស្ត្រធ្វើដំណើរនិងអាស័យដ្ឋានស្នាក់នៅរបស់អ្នកជំងឺនៅអង់គ្លេស ព្រមទាំងជូនដំណឹងដល់ប្រទេសនានាដែលមានពលរដ្ឋធ្វើដំណើរ តាមជើងហោះហើរដូចគ្នានឹងអ្នកជំងឺដើម្បីចាត់វិធានការទប់ទល់ ខិតខំប្រឹងប្រែង រាំងខ្ទប់ការឆ្លងជំងឺក្នុងសហគមន៍។

        អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាន អះអាងថា វៀតណាមនឹងបន្តចែករំលែកព័ត៌មានយ៉ាងញឹកញាប់ ហើយសហការ ជាមួយប្រទេស អង្គការអន្តរជាតិនិងដៃគូពាក់ព័ន្ធនានាក្នុងការងារបង្ការទប់ស្កាត់ ជំងឺ Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ