ជើងដឹកទំនិញដំបូងរបស់អ.ស.បមកដល់ភាគខាងកើតអ៊ុយក្រែន

ជើងដឹកទំនិញដំបូងរបស់អ.ស.បមកដល់ភាគខាងកើតអ៊ុយក្រែន - ảnh 1
ជើងដឹកទំនិញដំបូងរបស់អ.ស.បមកដល់ភាគខាងកើតអ៊ុយក្រែន
(រូបថតៈAFP/TTXVN )


(VOVworld)-ក្បួនរថយន្តដំបូងដឹកទំនិញជំនួយមនុស្សធម៌ចំនួន៦២តោន
របស់ អ.ស.ប បានមកដល់ទីក្រុង Donetsk ភាគខាងកើតអ៊ុយក្រែននាថ្ងៃ
ទី១៩កុម្ភៈ។ តាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការបណ្តាបញ្ហាមនុស្ស
ធម៌នៃអ.ស.ប ថា ចំនួនទំនិញពោលខាងលើ រួមមានខោអាវ  ទឹកស្អាត ថ្មាំ
សង្កូវ ជាជំនួយឧបត្ថម្ភ របស់ស្ថាប័នអ .ស.ប មួយចំនួន ក្នុងនោះមាន UHCR,
UNICEF , WHO សំដៅ ជួយឧបត្ថម្ភជនស៊ីវិលនៅតំបន់សឹកជាង៥លាននាក់។
ស្ថាប័នពោលខាងលើ ក៏បានសម្តែងនូវការព្រួយបារម្ភអំពីលទ្ធភាពចែកចាយ
ទំនិញទៅកាន់គ្រួសារ និងកុម៉ានៅតំបន់សឹកអ៊ុយក្រែនផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ