ជំងឺរាតត្បាត COVID – 19៖ រាល់ការខិតខំ​ប្រឹងប្រែង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់អាស៊ាននិងតួនាទីសម្របសម្រួលរបស់វៀតណាម

(VOVWORLD) - យោងតាមផែនការ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានពិសេស និងអាស៊ានបូក ៣ ស្តីពី COVID – 19 នឹងប្រព្រឹត្តិទៅនាថ្ងៃទី ៤ ខែមិថុនា នៅទីក្រុងហាណូយ។

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន អនុវត្តវិធានការនិងផែនការធ្វើសកម្មភាពជាច្រើន សំដៅទប់ស្កាត់ដោយម្ចាស់ការនឹងជំងឺរាតត្បាត  COVID – 19។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានអះអាងថា ៖ “នាបច្ចុប្បន្ននេះ យើងចាំបាច់ត្រូវបង្ហាញនូវការខិតខំប្រឹងប្រែងរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាចំពោះបណ្ដាប្រទេសដៃគូ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីដាក់ចេញគោលនយោបាយថ្មីឲ្យសមស្របនឹងការវិនិយោគ ពលកម្ម ទីផ្សារ និងហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ យើងគប្បីសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិថែមទៀត រវាងបណ្ដាប្រទេសជាសមាជិកអាស៊ានជាមួយដៃគូនានា ដើម្បីរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ ធានាសមត្ថភាពបន្សាំប្រកបដោយចីរភាព ប្រសិទ្ធភាពសម្រាប់ខឿនសេដ្ឋកិច្ចអាស៊ាន នៅពេលអនាគត។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏នឹងលើកកម្ពស់សកម្មភាពតាមអ៊ិនធឺរណែតបន្ថែមទៀត ជាពិសេសគឺយន្តការសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលវៀតណាមបានចូលរួម។ ដូច្នេះ នឹងនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង ក៏ដូចជាជំនះពុះពារលើការលំបាកដោយសារជំងឺរាតត្បាត COVID – 19 ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ