ជំងឺរាតត្បាត COVID-19 បានឆ្លងរីករាលដាលដល់ប្រទេសនិងដែនដីចំនួន ១៩៩

(VOVWORLD) - គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ២៧ ខែមិនា (តាមម៉ោងវៀតណាម) ចំនួនអ្នកឆ្លងជំងឺរលាកផ្លូវដង្ហើម COVID-19  នៅលើទូទាំងពិភពលោក គឺលើសជាង ៥៣១.២៥០ នាក់ និងអ្នកស្លាប់មានចំនួន ២៤.០៥៨ នាក់។
ជំងឺរាតត្បាត COVID-19 បានឆ្លងរីករាលដាលដល់ប្រទេសនិងដែនដីចំនួន ១៩៩ - ảnh 1 ជំនួយបន្ទាន់នៅអឺរ៉ុប (រូបថត៖ AP)

ជំងឺរាតត្បាតសកល COVID-19  បានឆ្លងរីករាលដាលដល់ប្រទេស និងដែនដីចំនួន ១៩៩ នៅលើពិភពលោក។ នៅទូទាំងពិភពលោកមានអ្នកជំងឺ COVID-19ចំនួន ១២៣.៣៩០ នាក់ បានជាសះស្បើយហើយ។ ជាក់ស្តែង ទ្វីបអឺរ៉ុបនៅតែជា«ចំណុចក្តៅ» ចំពោះការឆ្លងរីករាលដាលនៃជំងឺ COVID-19  ក្នុងនោះ ប្រទេសអ៊ីតាលីមានចំនួនអ្នកស្លាប់ដោយជម្ងឺ COVID-19 ខ្ពស់បំផុតនៅទូទាំងពិភពលោកដោយមានចំនួន ៨.២១៥ នាក់ក្នុងចំណោមអ្នកឆ្លងចំនួន ៨០.៥៨៩ នាក់។ រីឯប្រទេសអេស៉្បាញវិញ មានអ្នកស្លាប់ច្រើនទី ២ លើពិភពលោក ដោយមានចំនួន ៤.៣៦៥ នាក់ក្នុងចំណោមអ្នកឆ្លងចំនួន ៥៧.៧៨៦ នាក់ផងដែរ។

ក្នុងពេលនោះ សហព័ន្ធរុស្ស៊ីបានរាយការណ៍ថាមានអ្នកជំងឺចំនួន ១៨២ នាក់បន្ថែមទៀតឆ្លងវីរុស SARS-CoV-2 ដែលបង្កជម្ងឺ COVID-19 នៅក្នុងខេត្តនិងក្រុងចំនួន ១៨នៅប្រទេសនេះ។ អ្នកជម្ងឺ COVID-១៩ សរុបនៅរុស្ស៊ីមានចំនួន ៨៤០ នាក់ និងអ្នកជម្ងឺបានជាសះស្បើយមានចំនួន ៣៨ នាក់ ហើយមាន ២ នាក់ទៀតត្រូវបានស្លាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ