ជំងឺរាតត្បាតកូវីដ-១៩​ បានសម្លាប់មនុស្សជិត ៦,២ លាននាក់

(VOVWORLD) - សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល និងចក្រភពអង់គ្លេស គឺជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាត កូវីដ-១៩។
ជំងឺរាតត្បាតកូវីដ-១៩​ បានសម្លាប់មនុស្សជិត ៦,២ លាននាក់ - ảnh 1ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅ Saint-Denis ជាយក្រុងប៉ារីស ប្រទេសបារាំង។ (រូបថត៖ AFP/TTXVN)

យោងតាមទិន្នន័យស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ២៨ ខែមីនា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជិត ៤៨២ លាននាកើ ដែលក្នុងនោះមានករណីស្លាប់ចំនួនជិត ៦,២ លាននាក់។

សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល និងចក្រភពអង់គ្លេស គឺជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ-១៩។ លើកលែងតែទ្វីបអឺរ៉ុប ដែលមានករណីឆ្លងជំងឺថ្មីចំនួនជាង ៥,៣លាននាក់និងអូសេអានីនោះ នៅទ្វីបអាមេរិក ទ្វីបអាស៊ី និងអាហ្រ្វិក សុទ្ធតែកត់ត្រាបាននិន្នាការធ្លាក់ចុះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ