ជំងឺរាតត្បាតកូវីដ-១៩៖ ប្រទេសជាច្រើនបានដកការរឹតត្បិត បើកទ្វារឡើងវិញ

(VOVWORLD) - រដ្ឋមន្រ្តីក្រសួង គមនាគមន៍របស់ចក្រភពអង់គ្លេស លោក Grant Shapps បានប្រកាសពីការបញ្ចប់ ការរឹតត្បិតលើការធ្វើដំណើរទាំងអស់ដែលត្រូវបានអនុវត្តន៍ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅចក្រភពអង់គ្លេស ហើយបើកដំណើរការទេសចរណ៍ ឡើងវិញបន្ទាប់ពីការបិទទ្វារក្នុងអំឡុងជិត២ឆ្នាំ ចាប់ផ្ដើមពីម៉ោង៤ រសៀល ថ្ងៃទី ១៨ ខែមីនា។

យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ២ ព្រឹក ថ្ងៃទី ១៥ ខែមីនា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លង កូវីដ-១៩ ចំនួនជាង៤៥៩,៥ លានករណី ក្នុងនោះមានអ្នកស្លាប់ជិត ៦,០៧ លាននាក់។ ក្នុងរយៈពេល២៤ ម៉ោង កន្លងមក កូរ៉េខាងត្បូងនាំមុខគេលើពិភពលោកនូវចំនួនករណីឆ្លងថ្មីដោយមានជិត៣១ ម៉ឺនករណី ខណៈដែលចំនួនអ្នកស្លាប់នៅរុស្ស៊ីគឺខ្ពស់បំផុតនៅលើពិភពលោកដោយមាន៥៣៣ករណី។
ជំងឺរាតត្បាតកូវីដ-១៩៖ ប្រទេសជាច្រើនបានដកការរឹតត្បិត បើកទ្វារឡើងវិញ - ảnh 1ពលរដ្ឋដើរថ្មើជើងលើចិញ្ចើមផ្លូវនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ (រូបថត៖ Xinhua/TTXVN)
ទោះបីជាស្ថានភាពជំងឺរាតត្បាតនៅតែមានភាពស្មុគស្មាញក៏ដោយ ប៉ុន្តែជាមួយ នឹងការយល់ដឹងខ្លះៗអំពីវីរុស SARS-CoV-2 ក្នុងឆ្នាំកន្លងទៅ ក៏ដូចជាវឌ្ឍនភាពក្នុង ការចាក់វ៉ាក់សាំង និងអភិវឌ្ឍថ្នាំព្យាបាលជំងឺកូវីដ-១៩នោះ បញ្ជីប្រទេសដែលលុប ចោលការរឹតត្បិត ហើយបើកប្រទេសឡើងវិញ កាន់តែកើនឡើងៗ។ រដ្ឋមន្រ្តីក្រសួង គមនាគមន៍របស់ចក្រភពអង់គ្លេស លោក Grant Shapps បានប្រកាសពីការបញ្ចប់ ការរឹតត្បិតលើការធ្វើដំណើរទាំងអស់ដែលត្រូវបានអនុវត្តន៍ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅចក្រភពអង់គ្លេស ហើយបើកដំណើរការទេសចរណ៍ ឡើងវិញបន្ទាប់ពីការបិទទ្វារក្នុងអំឡុងជិត២ឆ្នាំ ចាប់ផ្ដើមពីម៉ោង៤ រសៀល ថ្ងៃទី ១៨ ខែមីនា។
ក្នុងពេលជាមួយគ្នានោះ ចាប់ពីសប្តាហ៍នេះតទៅ បារាំងនឹងមិនតម្រូវឲ្យប្រជាជន បង្ហាញកាតបញ្ជាក់ការចាក់វ៉ាក់សាំង ឬចាប់បង្ខំឲ្យពាក់ម៉ាស់នៅក្នុងតំបន់ដែលមាន លំហបិទជិតទៀតឡើយ លើកលែងតែករណីមួយចំនួនដូចជា មន្ទីរពេទ្យ មូលដ្ឋាន ថែទាំជនពិការ មណ្ឌលថែទាំជនចាស់ជរានិងនៅលើមធ្យោបាយចរាចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ