ជើងរថយន្តនិទាឃៈរដូវ រួមជាមូយនិសិត្សក្រីក្រទទួលបុណ្យតេត

ជើងរថយន្តនិទាឃៈរដូវ រួមជាមូយនិសិត្សក្រីក្រទទួលបុណ្យតេត - ảnh 1
ជើងរថយន្តនិទាឃៈរដូវ រួមជាមូយនិសិត្សក្រីក្រទទួលបុណ្យតេត (VOV)

        Vovworld-នាព្រឹកថ្ងៃទី២២មករា និសិត្សចំនួន១៧០០មានស្ថានភាពលំបាក​ដែលកំពុងរៀនសូត្រនៅទីក្រុងហូជីមិញបានឡើងរថយន្តត្រឡប់ស្រុកកំណើត​ទទួលបុណ្យតេតតាមកម្មវិធី “ជើងរថយន្តនិទាឃៈរដូវឆ្នាំ២០១៤”។ Dam Thi Thu
Hien និសិត្សមហាវិទ្យាល័យបច្ចេកវិទ្យា មានស្រុកកំណើតនៅខេត្ត Quang Binh បានចែករំលែកក្តីសប្បាយរីករាយក្នុងពេលដែលនៅសល់តែ១ថ្ងៃទៀតបានមាន​វត្តមាននៅស្រុកកំណើត។

“មកផ្ទះជាមួយឪពុកម្ដាយទទួលបុណ្យតេតនិងប្រសិទ្ធិពរឲ្យឆ្នាំសិក្សាថ្មីមានការ
បោះជំហានជាច្រើនជាង។ ខ្ញុំថ្លែងអំណរគុណបងៗនៅមជ្ឈមណ្ឌលជួយ​ឧបត្ថម្ភ
ក៏ដូចជាលោកគ្រូអ្នកគ្រូបានបង្កលក្ខណៈជួយឧបត្ថម្ភឲ្យខ្ញុំបានឡើងរថយន្តត្រឡប់
មកស្រុកកំណើតទទួលបុណ្យតេត។”

        រីឯលោក Quach Hai Dat នាយកមជ្ឈមណ្ឌលជួយឧបត្ថម្ភសិស្សានុស្សិស​
និសិត្ស​ទីក្រុងហូជីមិញបានឲ្យដឹងថា៖

“ខ្ញុំគិតថាការថែទាំសំរាប់ជនក្រីក្រនិសិត្សក្រីក្រមិនត្រឹមតែដោយមជ្ឈមណ្ឌល
ជួយឧបត្ថម្ភនិសិត្សសមាគមនិសិត្សនៅបណ្ដាសាលាប៉ុណ្ណោះទេ ថែមទាំងត្រូវ
មាន​ការរួមដៃរួមកំលាំងរបស់បុគ្គលនិងសង្គមទាំងមូលទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ