ជំងឺរលាកសួតចម្លែកដោយសារវីរុស Corona បង្កឡើង កំពុងវិវត្តន៍យ៉ាង ស្មុគស្មាញនិងគ្រោះថ្នាក់នៅប្រទេសចិន

(VOVWORLD) - ជំងឺរលាកសួតចម្លែកដោយសារវីរុសកូរ៉ូណា (Virus Corona) បង្កឡើងនៅ ប្រទេសចិនកំពុងវិវត្តន៍យ៉ាងស្មុគស្មាញនិងគ្រោះថ្នាក់ ខណៈដែលនាព្រឹកថ្ងៃទី ២០ ខែមករា ស្ថាបប័នសុខាភិបាលទីក្រុងប៉េកាំងនិង Shenzhen បានប្រកាសរកឃើញករណីជំងឺរលាកសួតចម្លែកដោយសារ  វីរុសកូរ៉ូណា បង្កឡើង។
ជំងឺរលាកសួតចម្លែកដោយសារវីរុស Corona បង្កឡើង កំពុងវិវត្តន៍យ៉ាង ស្មុគស្មាញនិងគ្រោះថ្នាក់នៅប្រទេសចិន - ảnh 1 ជំងឺរលាកសួតចម្លែកដោយសារវីរុស Corona បង្កឡើង កំពុងវិវត្តន៍យ៉ាង ស្មុគស្មាញនិងគ្រោះថ្នាក់នៅប្រទេសចិន (រូបថត៖ CNN)

តាមនោះ ទីក្រុង Wuhan ដែលជាកន្លែងមានប្រភពដើមនៃជំងឺនេះ ក៏មានករណីថ្មីកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ រហូតមកដល់ពេលនេះ ស្ថាប័នសុខាភិបាលទីក្រុងប៉េកាំងបានបញ្ជាក់ពីករណីវិជ្ជមានចំនួន ២ ចំពោះវីរុសកូរ៉ូណាដែលបង្កឱ្យមានជំងឺរលាកសួតចម្លែក ហើយរីឯទីក្រុង  Shenzhen វិញ ក៏បានជូនដំណឹងថារកឃើញករណីថ្មីមួយទៀតផងដែរ។ នេះគឺជាតំបន់ដំបូងចំនួនពីរនៅប្រទេសចិន ក្រៅពីទីក្រុង Wuhan ដែលបានបញ្ជាក់ពីករណីជំងឺរលាកសួតចម្លែក។ តាមរយៈការពិនិត្យមើល ករណីឆ្លងជំងឺទាំង ៣ នេះសុទ្ធសឹងតែបានធ្លាប់កើតឡើងនៅទីក្រុង Wuhan នាពេលថ្មីៗនេះផងដែរ។ ទោះបីជាអាជ្ញាធរចិនបានជូនដណឹងថាជំងឺនេះនៅតែស្ថិតក្រោមការគ្រប់គ្រងក៏ដោយ ប៉ុន្តែនាពេលបច្ចុប្បន្ននេះមិនទាន់មានវ៉ាក់សាំងឬថ្នាំព្យាបាលណាមួយជាជាក់ស្តែងសម្រាប់ជំងឺនេះនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ