ជើងហោះហើរត្រង់ជាលើកដំបូងរវាងអ៊ីស្រាអែលនិង UAE

(VOVWORLD) -   អារ៉ាប៊ីសាអ៊ូឌីត បានអនុញ្ញាតឱ្យមានជើងហោះហើរជាប្រវត្តិសាស្ត្រលើកដំបូង រវាងអ៊ីស្រាអែលនិងអេមីរ៉ាតអារ៉ាប់រួម (UAE) អាចហោះហើរឆ្លងកាត់លើដែនអាកាសរបស់ខ្លួន ដើម្បីកាត់បន្ថយពេលវេលាហោះហើរ បើទោះបីជាទីក្រុង   រីយ៉ាដ មិនទាន់បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយអ៊ីស្រាអែលក៏ដោយ។
ជើងហោះហើរត្រង់ជាលើកដំបូងរវាងអ៊ីស្រាអែលនិង UAE - ảnh 1 គណៈប្រតិភូជាន់ខ្ពស់អាមេរិក និងអ៊ីស្រាអែលតាមជើងហោះហើរ LY971 ពីអ៊ីស្រាអែលទៅ UAE (រូបថត៖ Reuters)

ថ្លែងនៅក្នុងទីក្រុងអាប៊ូដាប៊ីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បន្ទាប់ពីជើងហោះហើរបានចុះចតកាលពីថ្ងៃទី ៣១ ខែសីហាភ្លាមមកនោះ លោក Jared Kushner ទីប្រឹក្សាជាន់ខ្ពស់នៃសេតវិមានអាមេរិក បានឲ្យដឹងថា នេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងដំណើរការធ្វើឱ្យប្រក្រតីភាពនូវទំនាក់ទំនងរវាងអ៊ីស្រាអែលនិងអេមីរ៉ាតអារ៉ាប់រួមប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវយុគសម័យសុខសន្តិភាព និងស្ថិរភាពនៅតំបន់មជ្ឈឹមបូព៌ាថែមទៀត។

គួរបញ្ជាក់ថា ជើងហោះហើរត្រូវបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងដែលអេមីរ៉ាតអារ៉ាប់រួមនិងអ៊ីស្រាអែល សម្រេចបានកាលពីថ្ងៃទី ១៣ ខែសីហា ក្នុងគោលបំណងឆ្ពោះទៅរកប្រក្រតីភាពនូវទំនាក់ទំនងទ្វេភាគីជាជំហានៗ។ ប្រតិភូអាមេរិក - អ៊ីស្រាអែល រួមមានលោក Jared Kushner និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O'Brien និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានមានវត្តមាននៅក្នុងជើងហោះហើរនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ