ជនចំណាកស្រុករាប់ពាន់នាក់ត្រូវបានជួយសង្គ្រោះនៅតំបន់សមុទ្រលីប៊ី

ជនចំណាកស្រុករាប់ពាន់នាក់ត្រូវបានជួយសង្គ្រោះនៅតំបន់សមុទ្រលីប៊ី - ảnh 1
ជនចំណាកស្រុកនៅកំពង់ផែ Tripoli ប្រទេសលីប៊ីក្រោយពីត្រូវបានជួយសង្គ្រោះ
 (រូបថត៖Xinhua/TTXVN)

(VOVworld) - កងកម្លាំងការពារឆ្នេរសមុទ្រអ៊ីតាលីបានឲ្យដឹងថា​ ជនចំណាកស្រុក
ចំនួន២ពាន់នាក់ត្រូវបានជួយសង្គ្រោះនៅតំបន់សមុទ្រលីប៊ី នាថ្ងៃទី៩ មិថុនា។
មុននោះ នាថ្ងៃទី៨ មិថុនា ជនចំណាកស្រុកជាង៨រយនាក់ក៏ត្រូវបានជួយសង្គ្រោះ
នៅ តំបន់សមុទ្រលីប៊ី ដោយនាវាជួយសង្គ្រោះរបស់អង្គការមនុស្សធម៌នានា។
នាថ្ងៃដដែល ហ៊ុងគ្រីបានបដិសេធការទទួលមកវិញនូវករណីណាក៏ដោយក្នុង
ចំណោមជនចំណាកស្រុករាប់ពាន់នាក់នាបច្ចុប្បន្នកំពុងស្នាក់នៅប្រទេសអូទ្រីស
បើទោះបីជាអូទ្រីសចាត់ទុកថា ចំនួនជនចំណាកស្រុកទាំងនេះគប្បីត្រូវបានបញ្ជូន
មក Budapest វិញតាមការកំណត់ក្នុងកិច្ចព្រមព្រៀង Dublin របស់សហ ភាពអឺរ៉ុបក្ដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ