ជនជាតិវៀតណាម ៣ នាក់ត្រូវស្លាប់នៅក្នុងការវាយប្រហារដោយរថយន្តនៅអេហ្ស៊ីប

(VOVWORLD) - នៅវេលាម៉ោង ១៨ និង ១៥ នា ទី ថ្ងៃទី ២៨ ខែធ្នូ មានការបំផ្ទុះគ្រាប់បែកនៅ អេហ្ស៊ីបដែលបណ្តាលឲ្យមនុស្សចំនួន ៣ នាក់ត្រូវស្លាប់និងរងរបួស ១២ នាក់។ 
ជនជាតិវៀតណាម ៣ នាក់ត្រូវស្លាប់នៅក្នុងការវាយប្រហារដោយរថយន្តនៅអេហ្ស៊ីប - ảnh 1ទិដ្ឋភាពនៃកន្លែងកើតហេតុ (រូបថតៈ AFP) 

ការផ្ទុះនេះត្រូវកើតមានឡើងនៅតាមវិថី  El-Maryoutiya ក្នុងខ័ណ្ឌ Haram ស្រុក Giza នៃប្រទេសអេហ្ស៊ីប ខណៈដែល ឡានដឹកអ្នកទេសចរ វៀតណាមចំនួន ១៥ នាក់ របស់ Saigontourist កំពុងជិះលើឡានក្រុងដើម្បីទៅកាន់ព្រលានយន្តហោះវិលត្រឡប់មកប្រទេសវៀតណាមវិញ។ កងកម្លាំងសន្តិសុខអេហ្ស៊ីបបានមានវត្តមាននៅកន្លែងកើតហេតុ ដើម្បីស៊ើបអង្កេតឧបទ្ទវហេតុនេះ។ បច្ចុប្បន្ន មិនទាន់មានក្រុមណាទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយ។

ជនជាតិវៀតណាម ៣ នាក់ត្រូវស្លាប់នៅក្នុងការវាយប្រហារដោយរថយន្តនៅអេហ្ស៊ីប - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong សួរសុខទុក្ខជនរងគ្រោះ (រូបថតៈ VOV) 

បន្ទាប់ពីកើតមានឡើងឧបទ្ទវហេតុភ្លាមៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសអេហ្ស៊ីបលោក Tran Thanh Cong បានទៅដល់កន្លែងកើតហេតុ និងបានទៅមន្ទីរពេទ្យ Al Haram ដែលជនរងគ្រោះត្រូវបានព្យាបាល ដើម្បីសាកសួរសុខទុក្ខ លើកទឹកចិត្តនិងក្តាប់ សភាពការណ៍។ ឯកអគ្គរដ្ឋទូតលោក Tran Thanh Cong បានអះអាងថា ស្ថានទូតវៀត ណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីការពារប្រជាពលរដ្ឋនិងជួយ សង្គ្រោះជនរងគ្រោះឱ្យជាសះស្បើយដើម្បីវិលត្រឡប់មកវៀតណាមក្នុងពេលឆាប់ៗនេះ។

ក្នុងករណីដែលត្រូវការជំនួយ ពលរដ្ឋវៀតណាមអាចទាក់ទងតាមខ្សែ Hotline របស់ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប +201060396518 ឬបណ្តាញការពារពលរដ្ឋ +84981848484 ឬលេខទូរស័ព្ទ Hotline របស់ស្ថានអគ្គកុងស៊ុល : 0965411118 ។

ជនជាតិវៀតណាម ៣ នាក់ត្រូវស្លាប់នៅក្នុងការវាយប្រហារដោយរថយន្តនៅអេហ្ស៊ីប - ảnh 3នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក  Moustafa Madbouly សាកសួរសុខទុក្ខជនរងគ្រោះ (រូបថតៈ FT) 

នាយប់ថ្ងៃដដែល នាយករដ្ឋមន្ត្រីអេហ្ស៊ីបលោក Mostafa Madbouli បានទៅកាន់មន្ទីរពេទ្យ ដើម្បីសាកសួរសុខទុក្ខដល់ភ្ញៀវទេសចរវៀតណាមដែលត្រូវរងរបួស។ លោករូបនេះបានឲ្យដឹងថា រដ្ឋមន្ត្រីទេសចរណ៍អេហ្ស៊ីបនឹង ជួបប្រជុំជាមួយឯកអគ្គរដ្ឋទូតវៀតណាមនៅអេហ្ស៊ីបនាពេលឆាប់ៗនេះ។ លោកបានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតគឺត្រូវជួយឧបត្ថម្ភផ្នែកវេជ្ជសាស្រ្តសម្រាប់ភ្ញៀវទេសចរទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ