ជំនាញការសេដ្ឋកិច្ចវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមចំពោះ APEC ២០១៧

(VOVWORLD) -សាស្ត្រាចារ្យ Yeah Kim Leng នៅមហាវិទ្យាល័យ Sunway (ម៉ាឡេស៊ី) បានវាយតម្លៃខ្ពស់នូវតួនាទីរបស់វៀតណាមចំពោះ បណ្តាសកម្មភាពនៃវេទិកាសហប្រតិបត្តិ ការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០១៧ ព្រមទាំងសម្តែងក្តីសង្ឃឹមទៅលើ រាល់លទ្ធ ផលដែលទទួលបាននៅក្នុង APEC លើកនេះ តាមរយៈតួនាទីជាម្ចាស់ផ្ទះ របស់វៀតណាម
ជំនាញការសេដ្ឋកិច្ចវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមចំពោះ APEC ២០១៧ - ảnh 1 ជំនាញការសេដ្ឋកិច្ចវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមចំពោះ APEC ២០១៧

យោងតាមសាស្ត្រាចារ្យរូបនេះ ប្រធានបទ “បង្កើតកម្លាំងចលករ ថ្មី ពូនជ្រុំអនាគតរួម” ដែលវៀតណាមនាំចេញក្នុងឆ្នាំ APEC ២០១៧ គឺសមស្រប ខណៈដែលតំបន់អាស៊ី-ប៉ាស៊ីហ្វិកបច្ចុប្បន្ន នៅតែជាតំបន់អភិវឌ្ឍន៍សកម្មបំផុតលើ ពិភពលោក។

        សាស្ត្រាចារ្យ Go Ito ជំនាញការផ្នែកទំនាក់ទំនងអន្តរជាតិនិងវិទ្យាសាស្ត្រ នយោបាយនៃមហាវិទ្យាល័យ Meji ក៏បានអះអាងលើតួនាទីសំខាន់របស់វៀតណាម ក្នុងដំណើរការសហប្រតិបត្តិការ APEC ទាំងស្រុង។ យោងតាមសាស្ត្រាចារ្យរូបនេះ ក្នុងចំណោមប្រទេសអាស៊ានទាំងអស់ វៀតណាមជាប្រទេសមានខឿនសេដ្ឋកិច្ច កំពុងរីកចំរើនដោយទទួលបានកំណើនគួរឲ្យកត់សម្គាល់។

        ក្នុងពេលជាមួយគ្នានោះ សាស្ត្រាចារ្យ Carl Thayer ជំនាញការស្រាវជ្រាវអំពី វៀតណាមចំណុះវិទ្យាស្ថានការពារជាតិអូស្ត្រាលីរំពឹងទុកថា តាមរយៈសន្និសីទជាន់ ខ្ពស់ APEC លើកនេះ វៀតណាមនឹងឧទ្ទេសនាមអំពីការអភិវឌ្ឍន៍របស់ទីក្រុង Da Nang ដ៏ស្រស់ស្អាតនិងទំនើប ដើម្បីបញ្ជាក់ថា វៀតណាមជាប្រទេសមួយមានការ រួមវិភាគទានយ៉ាងសកម្មសម្រាប់សន្តិសុខតំបន់និងសកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ