ជំនួបប្រាស្រ័យយុវជនវៀតណាម - ជប៉ុនលើកទី ២

(VOVWORLD) -នាល្ងាចថ្ងៃទី ២២ សីហា នៅខេត្ត Binh Phuoc ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តិទៅកម្មវិធី ជំនួបប្រាស្រ័យយុវជនវៀតណាម - ជប៉ុនលើកទី ២ ឆ្នាំ ២០១៧ រៀបចឡើងដោយសម្ព័ន្ធយុវជនខេត្ត មន្ទីរវប្បធម៌កីឡា និងទេសចរណ៍ខេត្ត Binh Phuoc រួមសហការជាមួយសម្ព័ន្ធសមាគមអប់រំ និងជួបប្រាស្រ័យអាស៊ី។
ជំនួបប្រាស្រ័យយុវជនវៀតណាម - ជប៉ុនលើកទី ២ - ảnh 1ជំនួបប្រាស្រ័យយុវជនវៀតណាម - ជប៉ុនលើកទី ២ 

នាល្ងាចថ្ងៃទី ២២ សីហា នៅខេត្ត Binh Phuoc ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តិទៅកម្មវិធី ជំនួបប្រាស្រ័យយុវជនវៀតណាម - ជប៉ុនលើកទី ២ ឆ្នាំ ២០១៧ រៀបចឡើងដោយសម្ព័ន្ធយុវជនខេត្ត មន្ទីរវប្បធម៌កីឡា និងទេសចរណ៍ខេត្ត Binh Phuoc រួមសហការជាមួយសម្ព័ន្ធសមាគមអប់រំ និងជួបប្រាស្រ័យអាស៊ី។ នេះគឺជាព្រឹត្តិការណ៍សំដៅបង្កើតឱកាសជួបប្រាស្រ័យ ស្វែងយល់ស្ដីពីសកម្មភាពនានារបស់យុវជន លើកកំពស់សមត្ថភាពទំនាក់ទំនងអន្តរជាតិ រួមទាំងស្វែងយល់ស្ដីពី វប្បធម៌ ប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ។ កម្មវិធីនេះបានប្រព្រឹតិ្តទៅនៅខេត្ត Binh Phuoc ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ សីហា ដោយមានសកម្មភាពជាច្រើនដូចជា៖ ការប្រឡងនិយាយភាសាអង់គ្លេសដោយប្រធានបទ “ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព” កម្មវិធី homestay នៅបណ្ដាក្រុមគ្រួសារលើមូលដ្ឋានទីរួមខេត្ត  Dong Xoai ទស្សនារមណីយដ្ឋានជាច្រើននៅស្រុក Bu Dang។

        ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ សម្ព័ន្ធយុជនឆ្នើមរវាងប្រទេសទាំងពីរ វៀតណាម និងជប៉ុនបានចូលរួមកម្មវិធីជួបប្រាស្រ័យពិសេសដោយមានការចួលរួមរបស់យុវជននៅខេត្ត Binh Phuoc ជាង ១០០០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ