ជំនួបប្រាស្រ័យរំលឹកខួបលើកទី២៥ទិវាបង្កើតទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង

(VOVWORLD) - នាយប់ថ្ងៃទី២២ ធ្នូនៅរដ្ឋធានីហាណូយ សមាគមន៍មិត្តភាពវៀតណាម-កូរ៉េខាងត្បូងបានសហការជាមួយស្ថានទូតកូរ៉េខាងត្បូងប្រចាំវៀតណាមរៀបចំជំនួបប្រាស្រ័យរំលឹកខួបលើកទី២៥ទិវាបង្កើតទំនាក់ទំនងរវាងប្រទេសទាំង២។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀតណាមលោក Lee Huyk ឲ្យដឹងថា ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំង២ មានការបោះជំហានអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ នាបច្ចុប្បន្ន កូរ៉េខាងត្បូងបាន ក្លាយទៅជាវិនិយោគិនបរទេសធំបំផុតនៅវៀតណាមជាមួយទុនសរុបចំនួន៦០ ពាន់លានដុល្លាអាមេរិក។ វៀតណាមក៏ជាដៃគូពាណិជ្ជកម្មធំទី៤របស់កូរ៉េ ខាងត្បូងដែរ។ វៀតណាមជាប្រទេសដែលត្រូវបានជនកូរ៉េខាងត្បូងទៅទស្សនា ជាច្រើនបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកឯកអគ្គរដ្ឋទូតចាត់ទុកថា ភាព ស្រដៀងគ្នាខាងវប្បធម៌នឹងជាមូលដ្ឋានដើម្បីប្រទេសទាំង២បើកទូលាយកិច្ចសហប្រតិបត្តិការថែមទៀត តាមនោះរួមចំណែកជំរុញចំណងមិត្តភាពរវាងប្រជាជននៃ ប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ