ជំនួបប្រាស្រ័យវិទ្យាសាស្ត្រ៖សហគមន៍អាស៊ាន ២០១៥ និងសភាពការណ៍នាបច្ចុប្បន្ននៅសមុទ្រខាងកើត

ជំនួបប្រាស្រ័យវិទ្យាសាស្ត្រ៖សហគមន៍អាស៊ាន ២០១៥ និងសភាពការណ៍នាបច្ចុប្បន្ននៅសមុទ្រខាងកើត - ảnh 1
បណ្ឌិត Hassan Wirajuda អតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី

(VOV)_ ជំនួបប្រាស្រ័យវិទ្យាសាស្ត្រ៖សហគមន៍អាស៊ាន ២០១៥ និង​សភាព
ការណ៍ នាបច្ចុប្បន្ននៅសមុទ្រខាងកើត ត្រូវបានរៀបចំឡើងនាថ្ងៃទី ២ កក្កដា  នៅ រដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់បណ្ឌិត  ​Hassan Wirajuda អតីតរដ្ឋ
មន្ត្រី ការបរទេសឥណ្ឌូនេស៊ី។ថ្លែងមតិនៅទីនេះ ​បណ្ឌិត ​ Hassan Wirajuda ​បានអះ អះងថា៖ ដើម្បីកសាងបានសហគមន៍​អាស៊ាន ​នាឆ្នាំ ២០១៥ គឺប្រទេសជាសមា
ជិកនានា ត្រូវធ្វើសមាហរណកម្ម​ទូលាយជាង ​ស៊ីជំរៅជាង និងបង្រួញគំលាតរវាង
បណ្ដាសមាជិក​ក្នុងប្លុក។ តាម បណ្ឌិត ​ Hassan Wirajudaថា៖ បណ្ដាប្រទេសជា
សមាជិក​អាស៊ាន​ត្រូវមានជំនួប​ប្រាស្រ័យរវាងសមាជិកនានា ហើយបន្ទាប់នោះគឺ
ជា​មួយចិន និងប្រទេស​មហាអំណាចមួយចំនួនទៀត។ លោកបានលើក​ច្បាស់ថា៖
 ផ្លូវតែមួយគត់ ដើម្បី​ដោះស្រាយជំលោះនៅលើសមុទ្រខាងកើត នោះគឺភាគីនានា
ត្រូវត្រឡប់មក​តុចរចារឡើងវិញ ហើយមិនដោះស្រាយបានបញ្ហានៅលើសមុទ្រខាង
កើតដោយ​អំពើហឹង្សារទេ។ចំពោះទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌូនេស៊ី
 បណ្ឌិត  ​Hassan Wirajuda បានចាត់ទុកថា៖ ​ប្រទេសទាំងពីរត្រូវជំរុញខ្លាំងទំនាក់​
ទំនង​ដៃគូយុទ្ធសាស្ត្រ  រួមគ្នាអភិវឌ្ឍន៍ និងដោះស្រាយបណ្ដាបញ្ហាសំខាន់ៗនៅក្នុង តំបន់ រួមទាំងភាពតានតឹងនៅលើសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ