ជំនួបប្រាស្រ័យអង្គភាពអាជីវកម្មស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងឆែក

ជំនួបប្រាស្រ័យអង្គភាពអាជីវកម្មស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងឆែក - ảnh 1
ជំនួបប្រាស្រ័យអង្គភាពអាជីវកម្មស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងឆែក

(VOV)_នាថ្ងៃទី១០ មិនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក
 ​លោក Truong Manh Son បានធ្វើអធិបតីនៅជំនួបប្រាស្រ័យ ​នាដើមនិទាឃរដូវ​ ជា
មួយ​អាជីវករឆ្នើមចំនួន២០រូប របស់សហគមន៍ជនវៀតណាម ដើម្បីស្វែងរក​វិធាន
ការពង្រីក​តួនាទីជាស្ពានតភ្ជាប់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ លោក ​Truong
Manh Son បានសង្កត់ធ្ងន់ថា៖ វៀតណាមនិងឆែក ​យកចិត្តទុកដាក់​ដល់​ទីផ្សារបស់
គ្នា ខឿន​សេដ្ឋ​កិច្ច​នៃប្រទេសទាំងពីរគ្មានលក្ខណះប្រកួតប្រជែងទេ ហើយនោះគឺ
ជាការជួយ​ឧបត្ថម្ភគ្នាទៅវិញទៅមក។ ក្នុងយុទ្ធសាស្ត្រនាំចេញ ​នាំចូល ដល់ឆ្នាំ 
២០២០ ក្រសួង​ឧស្សហ ពាណិជ្ជកម្មឆែក បានដាក់វៀតណាម​ចូលក្នុងចំណោម
ទីផ្សារអាទិភាពចំនួន​១២​ និងជាប្រទេសអាស៊ីតែមួយ១នៅ​ក្នុងបញ្ជីរាយនាមនេះ។
​ រីឯ ក្រសួងឧស្សាហ​ ពាណិជ្ជកម្មវៀតណាមក៏​ដាក់​ទីផ្សារ​ឆែកចូលក្នុងចំណោមទី
ផ្សារពោពេញ​សក្ដានុភាព​ដែរ។ ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូត Truong Manh Son ក៏
បានអះអាងនូវតួនាទីដ៏​សែនសំខាន់របស់​បណ្ដាអង្គ​ភាព​អាជីវកម្មវៀតណាមនៅ
ឆែក ក្នុងកិច្សហប្រតិបត្តិការ​ខាងសេដ្ឋកិច្ចរវាងប្រទេសទាងពីរ ហើយក្រើនរំលឹក
អំពីការបង្កើតមជ្ឈមណ្ឌលជំរុញ​ពាណិជ្ជកម្មវៀតណាម-ឆែកនៅទីក្រុង Praha
(ឆែក) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ