ជំនួបមុខប្រចាំរវាងក្រុមឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅបែលហ្ស៊ីក


ជំនួបមុខប្រចាំរវាងក្រុមឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅបែលហ្ស៊ីក - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ បែលហ្ស៊ីក លោក Pham Sanh Chau (Image: VNA)

(VOVworld) – នាថ្ងៃទី ១៧ មិថុនា ស្ថានទូតវៀតណាមប្រចាំនៅបែលហ្ស៊ីក
បានរួមជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសប្រទេស
ម្ចាស់ផ្ទះលោក  Didier Reynders រៀបចំជំនួបមុខប្រចាំរវាងក្រុមឯកអគ្គរដ្ឋទូត
នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (SAFE-SEA)។ ក្នុងសន្និសីទកា
សែត ភាគីទាំង ២ បានផ្លាស់ប្តូមតិអំពីស្ថានភាពក្នុងតំបន់ជាមួយគ្នា។ ជាពិសេស
ឯកអគ្គរដ្ឋទូត​វៀតណាមប្រចាំនៅបែលហ្ស៊ីក​ លោក Pham Sanh Chau បាន
ជូនដំណឹងអំពីការដែល ចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ក្នុងតំបន់
សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀតណាមដែលរំលោភ
ទៅលើអនុសញ្ញានៃ អ.ស.ប. អំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS) និង
សេចក្តីថ្លែងការស្តីអំពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅ សមុទ្រខាងកើត
(DOC)។ បណ្ដាឯកអគ្គរដ្ឋទូតបានសម្តែងការយកចិត្តទុកដាក់ដល់ភាពតាន
តឹងនៅសមុទ្រខាងកើត ហើយសង្ឃឹមថា៖ ភាគីទាក់ទិននានាដោះស្រាយ ជំលោះដោយសន្តិវិធីសមស្របនឹងច្បាប់អន្តរជាតិនិង UNCLOS សំដៅ
ធានាសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍។

ថ្លែងមតិនៅកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីបែលបែលហ្ស៊ីក លោក Didier
Reynders បានជូនដំណឹងអំពីស្ថានភាពនាបច្ចុប្បន្ននៅសហភាពអឺរ៉ុបដល់
បណ្ដាឯកអគ្គរដ្ឋទូតដោយមានការទប់ស្កាត់ការអភិវឌ្ឍន៍នៃភាគីស្តាំនិយម
ក៏ដូចជា ពិភាក្សាអំពីយថាទស្សន៍របស់សហភាពអឺរ៉ុបនាពេលខាងមុខ។
ស្តីអំពីសភាព ការណ៍នៅសមុទ្រខាងកើត ឧបនាយករដ្ឋមន្ត្រី Didier Reynders
មានគោលបំណងថា៖ ភាគីទាក់ទិននានានឹងដោះស្រាយជំលោះដោយសន្តិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ