ជំនួបសន្ទនាវៀតណាម-អាមេរិកអំពីគោលនយោបាយការពារជាតិ

(VOVworld) - នាថ្ងៃទី២១ តុលា ជំនួបសន្ទនាអំពីគោលនយោបាយោយការពារជាតិ
រវាងវៀតណាមនិងអាមេរិកឆ្នាំ២០១៤ បានប្រព្រឹត្តឹទៅនៅរដ្ឋធានីហាណូយ ប្រទេស
វៀតណាម។គណៈប្រតិភូវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ចំណែកគណៈប្រតិភូអាមេរិក ដឹកនាំដោយឧប
ការីរងរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងត្បូងនិង
អាស៊ីអាគ្នេយ៍លោកស្រី Amy Searight។នៅជំនួបនេះ ភាគីទាំង២ បានផ្លាស់ប្ដូរមតិអំពី
ស្ថានភាពលើពិភពលោក នៅតំបន់ និងត្រួតពិនិត្យឡើងវិញនូវលទ្ធផលនៃការអនុវត្ត
អនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបតិ្តការយោធាទ្វេភាគី។ភាគីទាំង២ បានព្រមព្រៀងថានាពេលកន្លងទៅវិស័យមួយចំនួន បានមានការបោះជំហានអភិ
វឌ្ឍន៍ថ្មីជាពិសេសគឺ សកម្មភាពរុករកទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម ការរក
បំផ្លាញចោលគ្រាប់បែកមីនមិនទាន់ផ្ទុះដែលនៅសេសសល់ក្រោយសង្គ្រាមសម្អាត
ជាតិគីមីពុលព័ណ៍លឿងទុំ/dioxin ជាដើម។ភាគីទាំង២ បានចាត់ទុកថា នាពេលខាង
មុខ ត្រូវបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យថ្មីៗទៀត ដូចជា បណ្ដុះបណ្ដាល
ប្រភពធនធានមនុស្ស ចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អ.ស.ប ជួយសង្គ្រោះ
គ្រោះមហន្តរាយជាដើម។

ជំនួបសន្ទនាវៀតណាម-អាមេរិកអំពីគោលនយោបាយការពារជាតិ - ảnh 1
នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ទទួលជួបសន្ទនាជាមួយ គណៈប្រតិភូនៃក្រសួងការពារជាតិអាមេរិកដឹកនាំដោយ
លោកស្រី Amy Searight (រូបថត៖TTXVN)


នារសៀលថ្ងៃដដែល នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្រ្តីក្រសួងការ
ពារប្រទេសវៀតណាម ក៏បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃក្រសួង
ការពារជាតិអាមេរិកដឹកនាំដោយលោកស្រី Amy Searightផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ