ជំនួបសន្ទនា៖១០ឆ្នាំប្រធានាធិបតី Hugo Chavez មកបំពេញទស្សនកិច្ចនៅវៀតណាម

ជំនួបសន្ទនា៖១០ឆ្នាំប្រធានាធិបតី Hugo Chavez មកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
ជំនួបសន្ទនា៖១០ឆ្នាំប្រធានាធិបតី Hugo Chavez មកបំពេញទស្សនកិច្ចនៅវៀតណាម

(VOV)_នាថ្ងៃទី១៩ មេសា នៅទីក្រុងហាណូយ ស្ថានទូត Bolivar វីណេហ្ស៊ូ​
អេឡា​ប្រចាំនៅវៀតណាម បានរួមសហការជាមួយវិទ្យាស្ថាននយោបាយជាតិ​ហូ
ជីមិញ ​បាន​រៀបចំជំនួបសន្ទនាស្ដីអំពី៖​ទិវាអន្តរជាតិសាមគ្កីជាមួយវី​ណេហ្ស៊ូ​អេឡា
​ ​ក្នុងឱកាស ​រំលឹក​​ខួបអនុស្សាវរីយ៍លើកទី១០នៃទិវាប្រធានាធិបតី Hugo Chaves
មកបំពេញ​ទស្សន​កិច្ចជាផ្លូវការនៅវៀតណាម (ខែសីហាឆ្នាំ ២០០៦) ​និង១០ឆ្នាំ 
បង្កើតស្ថានទូត​វីណេហ្ស៊ូអេឡាប្រចាំនៅវៀតណាម (ខែមករាឆ្នាំ​២០០៦)។ ថ្លែង
មតិនៅទីនេះ ​សាស្ត្រាចារ្យ​រង បណ្ឌិត Nguyen Viet Thao នាយករង វិទ្យាស្ថាន
នយោបាយជាតិ​ហូជីមិញ និងជាប្រធានសមាគមមិត្តភាព​វៀតណាម-វីណេហ្ស៊ូ
អេឡា បានសង្កត់​ធ្ង​ន់​ថា​៖ ប្រជាជនវៀតណាមជានិច្ចកាល​លៃ​ទុកមនោសញ្ជេត
នាមិត្តភាព កក់ក្តៅ និង​សាមគ្គីភាព​ចំពោះ​ប្រជាជនវីណេ​ហ្ស៊ូ​អេឡា។ ភាគីទាំងពីរ
ជានិច្ចកាលរួមសហការ និង​គាំទ្រគ្នាទៅវិញទៅមកនៅ​លើវេទិកានានា។ រី​ឯ ឯកអគ្គរដ្ឋទូត វីណេហ្ស៊ូអេឡា Jorge Rondon Uzcategui បានអោយដឹងថា៖ ការបើកស្ថាន
ទូតវីណេហ្ស៊ូអេឡា​ នាខែមករា​ឆ្នាំ ២០០៦ បានគូសសញ្ញាសំខាន់អំពីវត្តមាន និង
ជាជំហានត្រៀមរៀបចំអោយ​ដំណើរ​បំពេញទស្សនកិច្ចប្រវត្តិសាស្ត្រ របស់ប្រធានា
ធិបតី Hugo Chaves នៅ​វៀត​ណាម។​នេះគឺជាពេលវេលា ដែលបានប្រទេសទាំងពីរ
ឯកភាព ធ្វើគ្រប់បែបយ៉ាងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការយូរអង្វែង លើគ្រប់ជ្រុងជ្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ