ជំនះផលវិបាកនៃគ្រាប់ប៉ែកមីន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - តាមការប៉ាន់ស្មានថា ចំនួនគ្រាប់បែក និងគ្រាប់រំសេវដែលនៅសល់ក្រោយសង្គ្រាមនៅវៀតណាមមានប្រហែល ៨០០.០០០ តោន។ ផ្ទៃដីបំពុល និងសង្ស័យថារងការបំពុលដោយគ្រាប់បែកមីនមានប្រហែល ៦,១លានហិកតា ស្មើនឹងជាង ១៨% នៃផ្ទៃដីសរុបនៃប្រទេសជាតិ។
ជំនះផលវិបាកនៃគ្រាប់ប៉ែកមីន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1សន្និសីទកាសែតប្រកាសព័ត៌មានស្តីពីការងារជំនះផលវិបាកនៃគ្រាប់ប៉ែកមីន។ (រូបថត៖ VOV)

នេះជាព័ត៌មានដែលបានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការងារបោសសម្អាតគ្រាប់បែកមីនក្រោយសង្គ្រាមនៅវៀតណាម ឆ្លើយតបនឹងទិវាពិភពលោកបង្ការកំចាត់មីនទី ៤ មេសា ដែលរៀបចំដោយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច សម្របសម្រួលជាមួយមជ្ឈមណ្ឌលប្រតិបត្តិសកម្មភាពកំចាត់មីនវៀតណាម (VNMAC) បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៤ មេសា នៅទីក្រុងហាណូយ។

ឧត្តមសេនីយឯក Nguyen Thanh Dinh អនុប្រធានសមាគមជួបជំនះផលវិបាកបណ្តាលពីគ្រាប់បែកមីន វៀតណាម បានសង្កត់ធ្ងន់ថា៖ “ផលវិបាកបណ្តាមកពីគ្រាប់បែកមីនក្រោយសង្គ្រាមនៅវៀតណាមគឺធំណាស់។ នៅវៀតណាមតែងតែកើតមានគ្រោះថ្នាក់ដោយសារគ្រាប់មីន។ អាស្រ័យហេតុនេះ បក្ស រដ្ឋ តែងតែប្ដេជ្ញាចិត្តបង្កើនកម្លាំងចលករ និងធនធានឱ្យបានឆាប់រហ័ស ដើម្បីជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីន”។

ការអនុវត្តផែនការឆ្នាំ ២០២៣ លើការជម្នះផលវិបាកនៃគ្រាប់បែកមីន ក្រសួង សាខា និងមូលដ្ឋានទូទាំងប្រទេសនឹងផ្តោតលើការកសាងយន្តការដើម្បីកៀងគរមូលនិធិទាំងក្នុងនិងក្រៅប្រទេស រួមទាំងដាក់ស្នើឱ្យផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិស្តីពីការអប់រំលើហានិភ័យពីគ្រាប់បែកមីន ជាមួយនឹងគោលដៅខិតខំទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីននិងយុទ្ធភណ្ឌផ្ទុះទូទាំងប្រទេស ដល់ឆ្នាំ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ