ជំនះពុះពារលើផលវិបាកនៃភ្លៀងទឹកជំនន់នៅបណ្ដាខេត្តភាគ កណ្ដាលវៀតណាម

ជំនះពុះពារលើផលវិបាកនៃភ្លៀងទឹកជំនន់នៅបណ្ដាខេត្តភាគ កណ្ដាលវៀតណាម - ảnh 1
ជំនះពុះពារលើផលវិបាកនៃភ្លៀងទឹកជំនន់នៅបណ្ដាខេត្តភាគកណ្ដាលវៀតណាម (VOV)



   Vovworld-បណ្ដាដំបន់ពីខេត្ត Ha Tinh ដល់ Quang Ngai កំពុងជំនះពុះពារ​លើ​ផល
វិបាកនៃខ្យល់ព្យុះ Nari និងភ្លៀងទឹកជំនន់ក្នុងរយៈពេលកន្លងមក។ តាម​ការ​ធ្វើស្ថិតិ
ថា​វគ្គភ្លៀងទឹកជំនន់នេះបានធ្វើឲ្យមនុស្ស១៨នាក់ត្រូវស្លាប់៣នាក់បាត់ខ្លួន ៩២នាក់
រងរបួសនិងការខូចខាតអំពីទ្រពសម្ប័ត្តិគឺធ្ងន់ធ្ងរណាស់។

បណ្ដាកំលាំងកងទ័ពកម្មាភិបាលយុទ្ធជននិងសេនាជនលើភូមិសាស្ត្របណ្ដាខេត្ត
Ha Tinh, Quang Binh, Quang Tri, Thua Thien Hue, Da Nang, Quang Nam, Quang Ngai ​បាននិងកំពុងសហការជាមួយរដ្ឋអំណាចបណ្ដាដំបន់សកម្ម​ជួយឧបត្ថម្ភប្រជាជន
ជំនះពុះពារលើផលវិបាក។ តាមនោះបានចាត់កំលាំងប៉ុលីស​ចរាចរ​យាមល្បាត
ត្រួតពិនិត្យចរាចរនៅកន្លែងដែលលិចទឹកជ្រៅ​បណ្ដាកំពង់ផែ​ដើម្បីណែនាំមនុស្សនិង
មធ្យោបាយធ្វើដំណើរសំដោធានាសុវត្ថិភាព។ សហការបណ្ដាកំលាំងមានសមត្ថកិច្ច
នៅដំបន់ត្រួតពិនិត្យបណ្ដាទីប្រជុំជននៅដំបន់ទាបឆ្នេរទន្លេ​ រៀបចំជម្លាសប្រជាជន ធានាសន្តិសុខសណ្ដាប់ថ្នាប់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ