ជនរងគ្រោះរាប់សិបនាក់បាត់ខ្លួនក្នុងអគ្គិភ័យនៅអង់គ្លេស

(VOVWORLD) - នាថ្ងៃទី ១៦ មិថុនា កាសែតអង់គ្លេស The Sun បានរាយការណ៍ បញ្ជីរាយនាមជនរងគ្រោះចំនួន ៦៥ នាក់ដែលត្រូវបានចាត់ទុកបាត់ខ្លួនឬត្រូវស្លាប់ក្នុងអគ្គិភ័យអាគារ Grenfell Tower នៅខ័ណ្ឌ White City  ទីក្រុងឡុង ប្រទេសអង់គ្លេស។ 
ជនរងគ្រោះរាប់សិបនាក់បាត់ខ្លួនក្នុងអគ្គិភ័យនៅអង់គ្លេស - ảnh 1 ជនរងគ្រោះរាប់សិបនាក់បាត់ខ្លួនក្នុងអគ្គិភ័យនៅអង់គ្លេស

(VOVworld) – នាថ្ងៃទី ១៦ មិថុនា កាសែតអង់គ្លេស The Sun បានរាយការណ៍ បញ្ជីរាយនាមជនរងគ្រោះចំនួន ៦៥ នាក់ដែលត្រូវបានចាត់ទុកបាត់ខ្លួនឬត្រូវស្លាប់ក្នុងអគ្គិភ័យអាគារ Grenfell Tower នៅខ័ណ្ឌ White City  ទីក្រុងឡុង ប្រទេសអង់គ្លេស។ គិតដល់ពេលនេះ មជ្ឈដ្ឋានមន្ត្រីអង់គ្លេសបានទទួលស្គាល់ថា ជនរងគ្រោះចំនួន ១៧ នាក់ត្រូវស្លាប់ រួមជាមួយមនុស្សចំនួន ៧៨ នាក់ ទៀតរងរបួសក្នុងរឿងហេតុនេះ។ ក្នុងចំណោមជនរងគ្រោះចំនួន ១៧នាក់ទាំង នេះ មនុស្សចំនួន ៦ នាក់បានកំណត់អត្តសញ្ញាណ។ នាបច្ចុប្បន្ន ការងារកំណត់អត្តសញ្ញាណជនរងគ្រោះនិងជួយសង្គ្រោះនៅបន្ត។ បរិមាណប្រជាពល រដ្ឋដែលរស់នៅក្នុងអាគារនេះគឺ ៦០០ នាក់។ ចំនួនជនរងគ្រោះនឹងកើនឡើងថែម ទៀតដោយសារយុទ្ធនាការជួយសង្គ្រោះមិនទាន់បញ្ចប់នៅឡើយទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ