ជនល្មើសករណីចាប់ចំណាប់ខ្មាំងនៅអូស្ត្រាលីជាមុខសញ្ញាជ្រុលនិយម

ជនល្មើសករណីចាប់ចំណាប់ខ្មាំងនៅអូស្ត្រាលីជាមុខសញ្ញាជ្រុលនិយម - ảnh 1
ជនល្មើសករណីចាប់ចំណាប់ខ្មាំងនៅអូស្ត្រាលីជាមុខសញ្ញាជ្រុលនិយម (AP)

        Vovworld-នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Tony Abbott នាថ្ងៃទី១៦ធ្នូបាន​ឲ្យ​
ដឹងថា Man Haron Monis ជនប្រដាប់អាវុធដើមកំណើតអ៊ីរ៉ង់ ជនល្មើសក្នុង​ករណី​
ចាប់ចំណាប់ខ្មាំងនៅហាងកាហ្វេនៅមជ្ឈមណ្ឌលទីក្រុង Sydney ជាមុខ​សញ្ញា​​
ជ្រុលនិយម។​ ថ្លែងមតិនៅសន្និសីទកាសែតដំបូងបន្ទាប់ពីយុទ្ធនាការ​រំដោះ​ចំណាប់
ខ្មាំងបានបញ្ចប់ នាយករដ្ឋមន្ត្រី Abbott បានលើកច្បាស់ថា​ Monis ស្ថិតក្នុងបញ្ជីរាយ
នាមតាមដានរបស់អ្នកមានសម័ត្ថកិច្ចអូស្ត្រាលីពីយូរមកហើយ។ នៅ​សន្និសីទ
កាសែតលើកនេះ នាយករដ្ឋមន្ត្រី Abbott បានបញ្ជាក់ក្នុងយុទ្ធនាការ ជន​ល្មើស
Haron Monis ត្រូវកំទិច ក្នុងពេលដែលចំណាប់ខ្មាំងពីរនាក់ត្រូវស្លាប់និងចំណាប់​
ខ្មាំង​ចំនួន១៥នាក់ត្រូវបានរំដោះ។​ លោក Abbott បានផ្ញើរសេចក្តីរំលែកទុក្ខដល់​
គ្រួសារជនរងគ្រោះទន្ទឹមនឹងនោះបានអះអាងអ្នកមានសម័ត្ថកិច្ចអូស្ត្រាលីនឹង
ស៊ើបអង្កេតលើករណីរឿងហេតុនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ