ជនវៀតណាមនៅឯបរទេសទទួលពេលវេលាឆ្លងចូលឆ្នាំថ្មីប្រពៃណី

(VOVWORLD) - នាយប់ថ្ងៃទី១៥ កុម្ភៈ (ពោលគឺថ្ងៃទី៣០ ខែ បុស្ស តាមច័ន្ទគតិ) សម្ព័ន្ធសមាគមន៍ជនកម្ពុជាដើមកំណើតវៀតណាម បានរៀបចំការទទួលរាត្រីឆ្លងចូលឆ្នាំថ្មីប្រពៃណីនៅទីស្នាក់ការសម្ព័ន្ធសមាគមន៍នៅរាជធានីភ្នំពេញ។
ជនវៀតណាមនៅឯបរទេសទទួលពេលវេលាឆ្លងចូលឆ្នាំថ្មីប្រពៃណី - ảnh 1 បណ្ដាម្ហូបអាហារប្រពៃណីវៀតណាមក្នុងបុណ្យ Tet (រូបថត៖ ស្ថានទូតវៀតណាមប្រចាំហូឡង់)


នាយប់ថ្ងៃទី១៥ កុម្ភៈ (ពោលគឺថ្ងៃទី៣០ ខែ បុស្ស តាមច័ន្ទគតិ) សម្ព័ន្ធ សមាគមន៍ជនកម្ពុជាដើមកំណើតវៀតណាម បានរៀបចំការទទួលរាត្រីឆ្លងចូល ឆ្នាំថ្មីប្រពៃណីនៅទីស្នាក់ការសម្ព័ន្ធសមាគមន៍នៅរាជធានីភ្នំពេញ។ ចូលរួម ព្រឹត្តិការណ៍នេះមានថ្នាក់ដឹកនាំសម្ព័ន្ធសមាគមន៍ ជនរួមជាតិអាណិកជនវៀត ណាមនិងសិស្សានុសិស្សវៀតណាមដែលកំពុងសិក្សារៀនសូត្រនៅកម្ពុជា។ លោកស្រី Tran Thu Hang អាណិកជនមួយរូបដែលកំពុងរស់នៅទីក្រុងភ្នំពេញ បានសំណេះសំណាលថា៖

        “ក្នុងឆ្នាំថ្មី នាងខ្ញុំមានគោលបំណងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀត ណាម កម្ពុជា កាន់តែស្និទ្ធស្នាលថែមទៀត ហើយប្រទេសទាំងពីរមានកម្មវិធី ជួបប្រាស្រ័យជាច្រើនថែមទៀតដែរ។ ខេត្តក្រុងនិងតំបន់ចងមេត្រីភាពនៃភាគី ទាំងពីរមានទំនាក់ទំនងកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ”។

        ក្នុងប៉ុន្មានថ្ងៃបុណ្យ Tet គឺសហគមន៍ជនវៀតណាមនៅហូឡង់ តែងតែ លៃទុករយៈពេលជាច្រើនដើម្បីបង្ហាញនូវសេចក្ដីស្នេហាចំពោះស្រុកកំណើត។ បណ្ដាអង្គការ សមាសភាពនិង សហគមន៍ជនវៀតណាម រួមគ្នារៀបចំបុណ្យ Tet វៀតណាមហើយអញ្ជើញមិត្តភក្តិហូឡង់និងអន្តរជាតិមកចូលរួមដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ