ជនវៀតណាមនៅឯបរទេសផ្តល់មតិចំពោះ​​ សេចក្តីព្រៀងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២

(VOVworld) – នារសៀលថ្ងៃទី ១៧ មករា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ
រណស្សិមាតុភូមិវៀតណាម លោក Huynh Dam បានធ្វើជាអាធិបតីសន្និសីទយកមតិរបស់
តំណាងជនវៀតណាមនៅឯបរទេស អំពីសេចក្តី ព្រៀងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ
១៩៩២។ ក្នុងសន្និសីទនេះ តំណាង ភាគច្រើនបានសម្តែងនូវគោលបំណងថា៖
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើក នេះនឹងកំណត់ច្បាស់លាស់តួនាទីឋានៈសិទ្ធិនិង
កាតព្វកិច្ចរបស់ជនវៀតណាម នៅឯបរទេសក៏ដូចជាកិច្ចការពារនៃរដ្ឋាភិបាលចំពោះ
ជនវៀតណាមនៅឯបរទេស។ សមាជិកមួយនាក់នៃសមាគមជនវៀតណាមនៅអាមេរិក
លោក Tai Phuong បានស្នើថា៖

“ខ្ញុំស្នើថា៖រដ្ឋត្រូវការពារជនវៀតណាមនៅឯ​បរទេសចូលរួមសកម្មភាពស្រាវជ្រាវ អភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា វិនិយោក អភិវឌ្ឍន៍និងកសាងប្រទេសជាតិ។ ប្រការនេះអះអាងនូវការប្តេជ្ញាចិត្តរ​ក្នុងកិច្ចការពារផលប្រយោធន៍របស់រដ្ឋចំពោះ ជនមានការរួមវិភាគទាន។

ថ្លែងមតិក្នុងពិធីបិទសន្និសីទ ប្រធានគណៈ កម្មាធិការរណស្សិមាតុភូមិវៀតណាម លោក
Huynh Dam បានអះអាងថា៖ មតិយោបល់ទាំងឡាយរបស់ជនវៀតណាម នៅឯបរទេស
គឺត្រឹមត្រូវនិងជាក់ស្តែង រួមចំណែកលើកកំពស់គុណភាពរបស់សេចក្តីព្រៀងធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២៕

ជនវៀតណាមនៅឯបរទេសផ្តល់មតិចំពោះ​​ សេចក្តីព្រៀងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ - ảnh 1
តំណាងជនវៀតណាមនៅជប៉ុន លោក  Le Van Tam ថ្លែងមតិយោបល់។
(Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ