ជនអន្តោប្រវេសន៍យ៉ាងហោចណាស់៤០នាក់បានស្លាប់នៅក្នុងរថយន្តដឹកទំនិញនៅសហរដ្ឋអាមេរិក

(VOVWORLD) - យោងតាមព័ត៌មានថ្មីបំផុតពីកម្លាំងពន្លត់អគ្គីភ័យ San Antonio មិនមានកុមារ ណាម្នាក់ក្នុងចំណោមអ្នកស្លាប់នោះទេ។ មនុស្ស ៣ នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងហេតុការណ៍នេះ។ 

ជនអន្តោប្រវេសន៍យ៉ាងហោចណាស់៤០នាក់បានស្លាប់នៅក្នុងរថយន្តដឹកទំនិញនៅសហរដ្ឋអាមេរិក - ảnh 1កន្លែងដែលគេរកឃើញហេតុការណ៍។ (រូបថត៖ AP)
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា (ម៉ោង នៅប្រទេស វៀតណាម) មនុស្សយ៉ាងហោចណាស់ ៤០ នាក់ត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងរថយន្តដឹកទំនិញមួយនៅក្នុងទីក្រុង San Antonio រដ្ឋ Texas (សហរដ្ឋអាមេរិក)។ រថយន្តនេះត្រូវបានគេរកឃើញនៅក្បែរផ្លូវរថភ្លើងស្ថិតក្នុងតំបន់ដាច់ ស្រយាលមួយនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង San Antonio។
យោងតាមព័ត៌មានថ្មីបំផុតពីកម្លាំងពន្លត់អគ្គីភ័យ San Antonio មិនមានកុមារ ណាម្នាក់ក្នុងចំណោមអ្នកស្លាប់នោះទេ។ មនុស្ស ៣ នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងហេតុការណ៍នេះ។ ក្នុងចំណោមអ្នកនៅរស់រានមានជីវិតចំនួន ១៦ នាក់ដែលត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យនោះ មានមនុស្សពេញវ័យ ១២ នាក់និងកុមារ ៤ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ