ជនអ៊ីស្លាមជាង១ពាន់៥រយលាននាក់លើទូទាំងពិភពលោកស្វាគមន៍ពិធីបុណ្យ Eid al-Adha

ជនអ៊ីស្លាមជាង១ពាន់៥រយលាននាក់លើទូទាំងពិភពលោកស្វាគមន៍ពិធីបុណ្យ Eid al-Adha - ảnh 1
រូបភាពនៃធីបុណ្យធ្វើ ធម្មយាត្រាមកតំបន់ដីបរិសុទ្ធ Mecca របស់ជនអ៊ីស្លាម (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី១២ កញ្ញា ជនអ៊ីស្លាមជាង១ពាន់៥រយលាននាក់លើ
ទូទាំងពិភពលោកបានចាប់ផ្ដើមស្វាគមន៍បុណ្យ​ Eid al-Adha ដើម្បីរំលឹកនិងលើក
តម្កើងព្យាការី Ibrahim ហើយគូសសញ្ញានូវការបញ្ចប់ពិធីបុណ្យធ្វើ ធម្មយាត្រាមក
តំបន់ដីបរិសុទ្ធ Mecca។ពិធីបុណ្យដែលអូសបន្លាយក្នុងរយៈពេល៤ថ្ងៃនេះ ត្រូវបាន
ចាត់ទុកជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យ ចំនួន២ដ៏ សំខាន់បំផុតក្នុងមួយ
ឆ្នាំរបស់ជនអ៊ីស្លាម។បំណងប្រាថ្នារបស់សហគមន៍ជន អ៊ីស្លាមក្នុងឱកាសពិធី
បុណ្យនេះគឺ ប្រទេសមានសន្តិភាពនិងស្ថិរភាពជានិច្ច ហើយជនអ៊ីស្លាមនៅលើ
ទូទាំងពិភពលោកមានជីវភាពរស់នៅដ៏សុខសាន្តត្រាណនិងសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ