ជប៉ុន ចិន និងកូរ៉េខាងត្បូងព្រមានអំពីការងើបឡើងរបស់លទ្ធិគាំពារនិយមពាណិជ្ជកម្ម

(VOVWORLD) -នាថ្ងៃទី ៤ ឧសភា នៅនៅទីក្រុងម៉ានីលរបស់ហ្វីលីពីន បានប្រព្រឹត្តិទៅកិច្ចប្រជុំរវាងប្រមុខស្ថាប័នហិរញ្ញវត្ថុនៃប្រទេសទាំង ៣ គឺជប៉ុន ចិន និងកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅខាងក្រៅសន្និសីទប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅហ្វីលីពីន។
ជប៉ុន ចិន និងកូរ៉េខាងត្បូងព្រមានអំពីការងើបឡើងរបស់លទ្ធិគាំពារនិយមពាណិជ្ជកម្ម - ảnh 1 ជប៉ុន ចិន និងកូរ៉េខាងត្បូងព្រមានអំពីការងើបឡើងរបស់លទ្ធិគាំពារនិយមពាណិជ្ជកម្ម

យោងតាមសេចក្ដីថ្លែងការណ៍រួមក្រោយពីសន្និសីទនេះបានឲ្យដឹងថា៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលមជ្ឈឹមនៃប្រទេសទាំង ៣ បានព្រមានអំពីហានិភ័យនៃលទ្ធិគាំពារនិយម ព្រមទាំងឯកភាព ប្រដេញតាមយន្តការពាណិជ្ជកម្មបើកចំហរ និងពហុភាគី។

យោងតាមសេចក្ដីថ្លែងការណ៍រួមពោលខាងលើ ថ្នាក់ដឹកនាំនៃប្រទេសទាំង ៣ បានអបអរសាទរចំពោះសេចក្ដីប្រកាសPanmunjom ដែលទទួលបាននៅក្នុងសន្និសីទកំពូលអន្តរកូរ៉េកាលពីថ្ងៃទី ២៧ មេសាកន្លងទៅ ដោឆ្ពោះទៅរក "ការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុង" នៅលើឧបទ្វីបកូរ៉េ ព្រមទាំងសង្ដែង ក្ដីសង្ឃឹមអំពីការរីកចម្រើននាពេលអនាគត។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត សេដ្ឋវិទូជាង ១ ពាន់រូបរបស់អាមេរិកបានឡើងសម្លេងព្រមាន ប្រធានាធិបតីលោក Donald Trump អំពីការបញ្ចៀសនូវការប្រព្រឹត្តិកំហុសឆ្គងនៃលទ្ធិគាំពារនិយម ដែលជាហេតុផល បណ្ដាលឲ្យឱភាពកាលពីទស្សវត្សទី ៣០ នៃសតវត្សមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ