ជប៉ុន៖ ព្រិលធ្លាក់ខ្លាំងបង្កស្ទះចរាចរណ៍ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់

(VOVWORLD) - ព្រិលធ្លាក់ខ្លាំងបានបន្តគ្របដណ្តប់តំបន់ជាច្រើននៃប្រទេសជប៉ុនកាលពីថ្ងៃទី ២៥ខែមករា បង្កការកកស្ទះចរាចរណ៍ បង្ខំឱ្យជើងហោះហើររាប់រយត្រូវបានលុបចោល និងស្ទះផ្លូវរថភ្លើង ហើយយ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់។

ជប៉ុន៖ ព្រិលធ្លាក់ខ្លាំងបង្កស្ទះចរាចរណ៍ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ - ảnh 1រថភ្លើងជាប់គាំងក្នុងស្ថានភាពព្រិលធ្លាក់ខ្លាំងនៅស្ថានីយ Nishioji ក្នុងទីក្រុង Kyoto ប្រទេសជប៉ុន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ (រូបថត៖ រ៉យទ័រ)

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ព្រិលធ្លាក់ខ្លាំងនៅតាមតំបន់ឆ្នេរ និងតំបន់ទំនាបចាប់តាំងពីថ្ងៃទី ២៤ ខែមករា ជាពិសេសនៅទីក្រុងតូក្យូ។ លើសពីនេះ សីតុណ្ហភាពក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍នៅក្នុងតំបន់ជាច្រើនផងដែរ។ មានការព្យាករណ៍ថា នៅថ្ងៃទី ២៦ ខែមករា តំបន់ Hokuriku កណ្តាល និងតំបន់ Kanto-Koshin ភាគខាងកើតប្រទេសជប៉ុន នឹងកត់ត្រាព្រិលធ្លាក់រហូតដល់ ៧០ ទៅ ៩០ សង់ទីម៉ែត្រ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK មនុស្សប្រហែល ៣.០០០ នាក់ត្រូវបានជាប់គាំងនៅស្ថានីយ៍រថភ្លើងចំនួនពីរក្នុងទីក្រុងភាគខាងលិចនៃទីក្រុង Kyoto និង Shiga បន្ទាប់ពីព្យុះព្រិលនិងខ្យល់បក់ខ្លាំងបានបង្ខំឱ្យសេវាកម្មត្រូវបានបញ្ឈប់។ ចំពោះសកម្មភាពអាកាសចរណ៍វិញ ក្រុមហ៊ុន Japan Airlines និង All Nippon Airways ក៏ត្រូវលុបចោលជើងហោះហើរជាង ៣០០ នៅថ្ងៃទី ២៥ ខែមករា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ