ជប៉ុន - អាមេរិកជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Nobuo Kishi និងលោកឧត្តមសេនីយ៍ឯក David Berger មេបញ្ជាការកងទ័ពម៉ារីនអាមេរិកបានឯកភាពគ្នាថា នឹងពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធិលើវិស័យការពារជាតិតាមរយៈសកម្មភាពធ្វើសមយុទ្ធរួមរវាងកងកំលាំងស្វ័យការពារជប៉ុន (SDF) និងកម្លាំងកងទ័ពម៉ារីនអាមេរិក។ 
ជប៉ុន - អាមេរិកជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ - ảnh 1 លោកឧត្តមសេនីយ៍ឯក David Berger មេបញ្ជាការកងទ័ពម៉ារីនអាមេរិក (ឆ្វេង) និងនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga (រូបថត៖ Charly Triballeau / AP)

នៅក្នុងកិច្ចពិភាក្សាការងារ នៅទីក្រុងតូក្យូកាលពីថ្ងៃទី ១៨ វិច្ឆិកា រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi បានវាយតម្លៃថា បរិយាកាសសន្តិសុខនៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក កាន់តែអស្ថិរភាព ហើយតាមនោះលើកប្រដែតពីសារៈសំខាន់របស់ជប៉ុន និងអាមេរិកក្នុងការធានាសន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់នេះ។ ដោយយល់ស្របនឹងទស្សនៈនេះ លោកឧត្តមសេនីយ៍ Berger បានចាត់ទុកថា  ប្រទេសទាំងពីរបានបង្ហាញពីកម្លាំងចម្រុះនៃទំនាក់ទំនងសម្ព័ន្ធមិត្តនិងសម្របសម្រួលនៅក្នុងបញ្ហានៅតំបន់ មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។ លើលទីនេះទៅទៀត ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្ដូរអំពីស្ថានភាពនៅសមុទ្រខាងកើត សមុទ្រ Hoa Tung និងដំណើរការបំលាស់ទី តាំងមូលដ្ឋានទ័ពអាកាស Futenma នៅអូគីណាវ៉ាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ