ជប៉ុន-កូរ៉េខាងត្បូងខំប្រឹងប្រែងកែលំអរទំនាក់ទំនងទ្វេភាគី

ជប៉ុន-កូរ៉េខាងត្បូងខំប្រឹងប្រែងកែលំអរទំនាក់ទំនងទ្វេភាគី - ảnh 1
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida (Image: Vietnamplus)

(VOVworld) – ក្នុងជំនួបដែលបានរៀបចំឡើង នាថ្ងៃទី ១៨ កក្កដា នៅទីក្រុង តូក្យូ (ជប៉ុន) រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida និងអនុរដ្ឋមន្ត្រីការ បរទេសទី ១ កូរ៉េខាង
ត្បូង លោក Kim Kyo Huyn បានឯកភាពថា៖ ប្រទេសទាំង ២ ត្រូវរក្សាការសន្ទនា សំដៅ
ស្វែងរករាល់វិធានការកែលំអរទំនាក់ទំនងទ្វេភាគី ដែលទាក់ទិកដល់ជំលោះអធិបតេយ្យ
ភាពនិងបញ្ហាប្រវត្តិសាស្ត្រ។ក្រៅពីនោះភាគីទាំង ២ ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់
នៃទំនាក់ទំនងទ្វេភាគីក្នុងការ រក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ីឦសាន។ ថ្លែងមតិ
ក្នុងជំនួប រដ្ឋមន្ត្រីការ បរទេសជប៉ុន លោក Kishida បានអះអាងថា៖ ជប៉ុននិងកូរ៉េខាងត្បូង
គឺជាដៃគូរ និងជាប្រទេសជិតខាងសំខាន់ដែលរួមមានផលប្រយោជន​និងតំលៃជាសារវន្ត
រួម។ ដោយហេតុនេះ តូក្យូសង្ឃឹមថា៖ ប្រទេសទាំង​២ នឹងអភិវឌ្ឍន៍ទំនាក់ទំនងតាមរយៈ
ការរក្សាកិច្ចសហការយ៉ាងជិតស្និត។ រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសទី ១ កូរ៉េ​ខាងត្បូង
លោក Kim Kyo Huyn បានចាត់ទុកថា៖ ទោះបីជា នៅមាន ការខ្វែងគំនិតមួយចំនួន​ក្តី ប៉ុន្តែ
ភាគីទាំង ២ អាចសហការជាមួយគ្នា នាពេល អនាគត ប្រសើនបើ ប្រទេសទាំង ២ មានសុឆ័ន្ទៈសកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ