ជប៉ុនគោរពហើយមានគោលបំណងចង់បង្កើនកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម

(VOVWORLD) - នាថ្ងៃទី១៥ ខែកក្កដា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Pham Binh Minh បានអញ្ចើញទទួលជួបជាមួយលោក Kanehara Nobukatsu ទីប្រឹក្សារបស់ប្រធានការិយាល័យគណៈរដ្ឋមន្រ្តី អនុ ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាសន្តិសុខជាតិជប៉ុន។
ជប៉ុនគោរពហើយមានគោលបំណងចង់បង្កើនកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម - ảnh 1ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ) បានអញ្ចើញទទួលជួបជាមួយលោក Kanehara Nobukatsu ទីប្រឹក្សារបស់ប្រធានការិយាល័យគណៈរដ្ឋមន្រ្តី អនុ ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាសន្តិសុខជាតិជប៉ុន។ 

  នៅជំនួបនេះ លោក Pham Binh Minh បានថ្លែងអំណរគុណចំពោះរដ្ឋា ភិបាលជប៉ុនដែលបានទទួលស្វាគមន៍យ៉ាងឱឡារឹកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ កំពូល G20 និងបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុនចាប់ពីថ្ងៃ ទី២៧ ខែមិថុនា ដល់ថ្ងៃទី១ខែកក្កដាកន្លងទៅ។ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀត ណាមបានសម្ដែងក្ដីសោមនស្សរីករាយចំពោះការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនិង ជាក់ស្ដែងនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងជប៉ុន។

        ជាការឆ្លើយតប លោក Kanehara Nobukatsu បានអះអាងថា ជប៉ុនគោរព និងមានគោល បំណងចង់បង្កើនកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម ព្រមទាំង នឹងបន្តជួយឧបត្ថម្ភដល់ វៀត ណាមក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកប ដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ