ជប៉ុន​ចំណាយ​ ១២​លាន​ដុល្លារ​ ដើម្បី​រៀបចំ​ពិធីបុណ្យ​សពថ្នាក់​​រដ្ឋ សម្រាប់​អតីត​នាយករដ្ឋមន្ត្រី លោក​ Abe Shinzo

(VOVWORLD) -  រដ្ឋាភិបាលជប៉ុននៅថ្ងៃទី ៦ ខែកញ្ញាបានឲ្យដឹងថា ប្រទេសនេះគ្រោងនឹងចំណាយប្រាក់ប្រហែល ១,៧ ពាន់លានយ៉េន (ស្មើនឹង ១២ លានដុល្លារអាមេរិក) ដើម្បីបម្រើដល់ពិធីបុណ្យសពថ្នាក់រដ្ឋ ជូនអតីតនាយករដ្ឋមន្ត្រី Abe Shinzo ។
ជប៉ុន​ចំណាយ​ ១២​លាន​ដុល្លារ​ ដើម្បី​រៀបចំ​ពិធីបុណ្យ​សពថ្នាក់​​រដ្ឋ សម្រាប់​អតីត​នាយករដ្ឋមន្ត្រី លោក​ Abe Shinzo - ảnh 1អតីតនាយករដ្ឋមន្ត្រីជប៉ុន  លោក Abe Shinzo។ រូបថត៖ Bloomberg

យោងតាមប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រី លោក Hirozaku Matsuno គណៈប្រតិភូបរទេសចំនួនជាង ១៩០ រួមទាំងប្រមុខរដ្ឋប្រហែល ៥០ នឹងចូលរួមពិធីបុណ្យសពថ្នាក់រដ្ឋ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Abe នៅថ្ងៃទី ២៧ ខែកញ្ញា។

ពិធីបុណ្យសពនឹងប្រព្រឹត្តិទៅនៅ Nippon Budokan ទីក្រុងតូក្យូ ដែលជាកន្លែងប្រើប្រាស់សម្រាប់ការប្រគុំតន្ត្រី និងព្រឹត្តិការណ៍កីឡានានា ដែលក៏ជាទីកន្លែងប្រារព្ធពិធីបុណ្យសពថ្នាក់រដ្ឋថ្មីបំផុតរបស់ជប៉ុន សម្រាប់អតីតនាយករដ្ឋមន្ត្រីមួយរូប កាលពីឆ្នាំ ១៩៦៧៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ