ជប៉ុនជួយជម្រុញការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម

(VOVWORLD) - នាថ្ងៃទី ២៤ កក្កដា នៅទីក្រុងហាណូយ បណ្ឌិតសភា វិទ្យាសាស្រ្តនិងសង្គមកិច្ចវៀតណាម (VASS) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីជំរុញការសម្របសម្រួលខាងយុទ្ធសាស្រ្តនិងទូលំទូលាយក្នុងការអភិវឌ្ឍប្រទេសវៀតណាម។
ជប៉ុនជួយជម្រុញការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម - ảnh 1ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបណ្ឌិតសភាវិទ្យាសាស្រ្តនិងសង្គមកិច្ចវៀតណាម (VASS) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)

យោងតាមកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការ JICA ប្រចាំនៅ  វៀតណាម និង VASS បានអះអាងសារជាថ្មីម្តងទៀតនូវកិច្ចសហប្រតិបត្តិការ      ជាយូរអង្វែងដើម្បីជំរុញថែមទៀតនូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម។ ភាគីទាំងពីរនឹងរួមសហការគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍយុទ្ធសាស្ត្រ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងដំណាក់កាលឆ្នាំ ២០២១-២០៣០ ព្រមទាំងរៀបចំផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្ត Ben Tre និងខេត្ត  Ha Giang ក៏ដូចជាស្រាវជ្រាវអំពីបណ្តាប្រទេសដែលកំពុងរីកចម្រើននៅក្នុងតំបន់អាស៊ីផងដែរ។ ក្រៅពីនេះ JICA ប្រចាំនៅវៀតណាម និង VASS នឹង    ផ្តល់ការគាំទ្រចាំបាច់ដើម្បីជំរុញការសម្របសម្រួលគ្នាក្នុងសកម្មភាពស្រាវជ្រាវនាពេលអនាគតរវាងភាគីទាំងពីរទៀតផង។ អនុប្រធានតំណាង JICA ប្រចាំនៅវៀតណាម លោក Murooka បានអះអាងថា JICA នឹងគាំទ្រដល់ការស្រាវជ្រាវអភិវឌ្ឍ និងផ្សព្វផ្សាយគម្រោងការណ៍គំនិតផ្តួចផ្តើមរបស់អ្នកវិទ្យាសាស្ត្ររបស់បណ្ឌិត្យសភាវៀតណាមទៅកាន់អតិថិជនជាតិនិងអន្តរជាតិផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ