ជប៉ុនជួយឧបត្ថម្ភអាស៊ានក្នុងការបង្កើនសន្តិសុខលើបណ្ដាញ Internet

ជប៉ុនជួយឧបត្ថម្ភអាស៊ានក្នុងការបង្កើនសន្តិសុខលើបណ្ដាញ Internet - ảnh 1
ជប៉ុនជួយឧបត្ថម្ភអាស៊ានក្នុងការបង្កើនសន្តិសុខលើបណ្ដាញ Internet (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៥ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍និងបច្ចេកវិទ្យា ព័ត៌មាននៃបណ្ដាប្រទេសជាសមាជិកអាស៊ានបានឲ្យដឹងថា៖ គេបាន​ឯកភាព អនុម័តលើការផ្តើមគំនិតរបស់ជប៉ុអំពីកិច្ចសហប្រតិបត្តិការក្នុងការធានាបណ្ដាញ បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ “ឆ្លាត” ក្នុងតំបន់។ ក្នុងសេចក្តីថ្លែងកររួម ដែលត្រូវបាននាំចេញបន្ទាប់ពីសន្និសីទរដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍និងបច្ចេក
វិទ្យាព័ត៌មានលើកទី ១៣ បានបញ្ចប់ បណ្ដារដ្ឋមន្ត្រីបានឯកភាពសហប្រតិបត្តិការ ជាមួយជប៉ុនដើម្បីអនុវត្ត “ការផ្តើមគំនិតបណ្ដាញឆ្លាតអាស៊ាន” ដែលត្រូវបាន
ជប៉ុននាំចេញនាឆ្នាំ ២០១១ ដើម្បីជួយឧបត្ថម្ភគោលដៅអភិវឌ្ឍន៍សមត្ថភាព
បច្ចេកវិទ្យាព័ត៌មាន-ទូរគមនាគមន៍ (ICT) និងបង្កើនលទ្ធភាព “ផ្សាភ្ជាប់” ក្នុងតំបន់
អាស៊ាន។ តាមអនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយចំណុះក្រសួងមហសផ្ទៃ ព័ត៌មាននិងផ្សព្វផ្សាយជប៉ុន លោក Mashahiro Yoshizaki ថា៖ តាមរយៈការ
ផ្តើមគំនិតនេះ ជប៉ុននឹងចែករំលែកជាមួយអាស៊ានអំពីបទពិសោជន៍ជាក់ស្តែង
លើ វិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធហ្វ្រេកង់ស៍និងទូរគមនាគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ