ជប៉ុននិងចិនតភ្ជាប់ឡើងវិញនូវកិច្ចសន្ទនាសេដ្ឋកិច្ចជាន់ខ្ពស់

(VOVWORLD) -កិច្ចសន្ទនាសេដ្ឋកិច្ចជាន់ខ្ពស់រវាងជប៉ុន និងចិនបានប្រព្រឹត្តិទៅនាថ្ងៃទី ១៦ មេសានៅទីក្រុងតូក្យូប្រទេសជប៉ុន។ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono និងសមភាគីចិន លោក Wang Yi បានដឹកនាំកិច្ចសន្ទនានេះ។
ជប៉ុននិងចិនតភ្ជាប់ឡើងវិញនូវកិច្ចសន្ទនាសេដ្ឋកិច្ចជាន់ខ្ពស់ - ảnh 1 ជប៉ុននិងចិនតភ្ជាប់ឡើងវិញនូវកិច្ចសន្ទនាសេដ្ឋកិច្ចជាន់ខ្ពស់

ថ្លែងមតិបើកកិច្ចសន្ទនានេះ លោក Taro Kono បានចាត់ទុកថា៖ តួនាទីដ៏សំខាន់ដែលជប៉ុននិងចិនអាចរួមវិភាគទានក្នុងខឿនសេដ្ឋកិច្ចក្នុងតំបន់ និងសកល ដោយទាមទារឲ្យប្រទេសទាំងពីរគប្បីផ្លាស់ប្ដូរថ្មីនូវទស្សនៈ និងពិភាក្សាអំពីវិធីសហការជាមួយគ្នា។ លោក Wang Yi មានបំណងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសន្ទនាជាមួយតូក្យូអំពីកិច្ចសហប្រតិបត្តិការប្រតិបត្តិការទ្វេភាគី។

ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីសារៈសំខាន់នៃ ពាណិជ្ជកម្មសេរីនិងរក្សាប្រព័ន្ធពាណិជ្ជកម្មសកលពហុភាគីជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) គឺជាមជ្ឈមណ្ឌលសម្របសម្រួល ខណៈពេលដែលអាមេរិកកំពុងច្បាមជាប់គោលនយោបាយគាំពារពាណិជ្ជកម្មជាបន្តបន្ទាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ