ជប៉ុននិងចិនធ្វើការចរចារអំពីបញ្ហាលើសមុទ្រ


ជប៉ុននិងចិនធ្វើការចរចារអំពីបញ្ហាលើសមុទ្រ  - ảnh 1
ជប៉ុននិងចិនធ្វើការចរចារអំពីបញ្ហាលើសមុទ្រ (VNA)

(VOVworld) - នាថ្ងៃទី ១៤ កញ្ញា បណ្ដាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបញ្ហាលើ
សមុទ្ររបស់ជប៉ុននិងចិនបានចាប់ផ្តើមការចរចារដែលអូសបន្លាយក្នុង
រយៈពេល ២ ថ្ងៃ សំដៅរាំងស្កាត់គ្រោះអាសន្នផ្ទុះឡើងការប៉ះទង្គិចដោយចៃ
ដន្យលើសមុទ្រ Hoa Tung។ ការចរចារត្រូវបានរៀបចំឡើងនៅទីក្រុង
Hiroshima ប៉ែកខាងលិច ជប៉ុន ក្នុងកាលៈទេសៈ ភាពតានតឹងកំពុង
ឡើងជណ្តើរជុំវិញប្រជុំកោះជំលោះ Senkaku ដែលភាគីជប៉ុនកំពុងគ្រប់
គ្រង ប៉ុន្តែ ភាគីចិនក៏ប្រកាសអធិបតេយ្យភាព ទៅលើប្រជុំកោះនេះហើយ
ហៅថា Daoyu។ ខ្លឹមសារសំខាន់ក្នុងការចរចារលើក នេះគឺការអនុវត្ត
យន្តការទាក់ទងព័ត៌មានលើសមុទ្រនិងលើអាកាសរវាងមជ្ឈដ្ឋាន
 មន្ត្រីជាន់ខ្ពស់ការពារជាតិនៃប្រទេសទាំងពីរសំដៅរាំងស្កាត់រាល់ការ
បះទង្គិចលើ តំបន់សមុទ្រពោលខាងលើ។ ភាគីទាំងពីរក៏បានពិភាក្សា
អំពីលទ្ធភាពចាប់ផ្តើម ការចរចារឡើងវិញអំពីសកម្មភាពធ្វើអាជីវកម្ម
ប្រេងឧស្ម័ន្ធនៅសមុទ្រ Hoa Tung ដែលត្រូវបានផ្អាក់ដោយភាពតាន
តឹងក្នុងបញ្ហាប្រវត្តិសាស្ត្រនិងជំលោះអាធិបតេយ្យភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ