ជប៉ុននិងចិនឯកភាពលើការជំរុញការចរចារអំពីយន្តការទាក់ទងនៅសមុទ្រនិងលើអាកាស

ជប៉ុននិងចិនឯកភាពលើការជំរុញការចរចារអំពីយន្តការទាក់ទងនៅសមុទ្រនិងលើអាកាស - ảnh 1
ប្រជុំកោះ Senkaku/Diaoyu នៅសមុទ្រ Hoa Tung (រូបថត៖Telegraph)

(VOVworld) - ចិននិងជប៉ុនបានឯកភាពលើការជំរុញល្បឿននៃដំណើរការ
ចរចារអំពីយន្តការទាក់ទងនៅសមុទ្រនិងលើអាកាស រវាងក្រសួងការពារជាតិនៃ
ប្រទេសទាំងពីរសំដៅទប់ស្កាត់គ្រោះអាសន្នដែលអាចកើតមានឡើងនៅសមុទ្រ
Hoa Tung។នេះជាលទ្ធផលដែលទទួលបាននៅវង់ពិគ្រោះយោបល់ជាន់ខ្ពស់លើក
ទី៥រវាងប្រទេសទាំងពីរស្ដីអំពីបញ្ហានៅសមុទ្រ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៤និង
ថ្ងៃទី១៥ កញ្ញា នៅទីក្រុង Hiroshima របស់ជប៉ុន។នាខែមិថុនា ឆ្នាំ២០១២ចិននិង
ជប៉ុនបានឯកភាពលើការបង្កើតយន្តការពោលខាងលើ ប៉ុន្តែវាទទួលបានប្រសិទ្ធិ
ភាពយ៉ាងតិចតួចណាស់ ក្រោយពីរដ្ឋាភិបាលជប៉ុនកាលពីខែកញ្ញាឆ្នាំ ២០១២ បាន
ធ្វើ តូបនីយកម្មកោះចំនួន៣ក្នុងចំណោមកោះទាំង៥នៅប្រជុំកោះ ជំលោះ ដែល
តូក្យូហៅថា Senkaku ហើយប៉េកាំងហៅថា Diaoyu នៅសមុទ្រ Hoa Tung។នៅវង់
ចរចារថ្មីបំផុតលើកនេះ ភាគីទាំងពីរបានអះអាងថា នឹងរួម វិភាគទានជាក់ស្ដែងក្នុង
ការរក្សាសន្តិភាពនិងស្ថិរភាពនៅតំបន់សមុទ្រនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ